ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដឹកនាំកម្លាំងទ័ពប្រមាណ ១០០នាក់ ហ្វឹកហ្វឺនបន្ថែមជំនាញបើកបរអូរប័រ និងការសង្គ្រោះបឋម

ដោយគោរពតាមបទបញ្ជា នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំកម្លាំងទ័ពប្រមាណ១០០នាក់ ហ្វឹកហ្វឺនបន្ថែមជំនាញបើកបរអូរប័រ និងការសង្គ្រោះបឋម ដើម្បីឲ្យកងទ័ពមានសមត្ថភាពគ្រប់គ្រាន់ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងហេតុការគ្រោះទឹកជំនន់ដែលអាចកើតមានជាយថាហេតុ។ ការហ្វឹកហ្វឺននេះ គឺស្ថិតនៅទំនប់អូរតាមម៉ា ភូមិត្រពាំងប្រិយ៍ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានដាក់បទបញ្ជាឲ្យត្រៀមរួចជាស្រេចទាំងកម្លាំងទ័ព រៀបចំឧបករណ៍ និងសម្ភារៈគ្រប់ប្រភេទ ជួយអន្តរាគមន៍ក្នុងហេតុការណ៍គ្រោះមហន្តរាយ៕

To Top