ព័ត៌មានអន្តរជាតិ

លោក ត្រាំ និងនាយករដ្ឋមន្ត្រី ប៊ុលហ្គារី ពិភាក្សាគ្នាស្តីពី ថាមពល អង្គការណាតូ និងទិដ្ឋាការ

បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Boyko Borissov បានប្រារព្ធកិច្ចប្រជុំទ្វេភាគីមួយ នាពេលថ្មីៗនេះ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាថាមពល ការចំណាយលើការពារជាតិ និងកម្មវិធីទិដ្ឋាការ របស់ប្រទេសនៅអឺរ៉ុបភាគខាងកើតមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំទំាងពីរ តាមសេចក្តីរាយការណ៍ បានទទួលស្គាល់ពីតម្រូវការសន្តិសុខថា មពលរបស់ប្រទេសប៊ុលហ្គារី និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកប្រភពថា មពលដែលកាន់តែមាន ប្រសិទ្ធភាពនិងបរិសុទ្ធស្អាតនានា ដូចជាឧស្ម័ននិងថាមពល នុយក្លេអ៊ែជាដើម។

យោងតាមប្រភពព័ត៌មានពីកាសែត UPI បានឲ្យដឹងថា សេចក្តីថ្លែងការណ៍នោះ បាននិយាយយ៉ាងដូច្នេះថា “វិធានការរួមគ្នាទាំងនេះ នឹងធ្វើឲ្យកាន់តែប្រសើរខ្លាំងឡើង នូវសន្តិសុខថាមពលរបស់ប្រទេសប៊ុលហ្គារី ធ្វើឲ្យតម្លៃថាមពលទាប់ចុះ សម្រាប់អ្នកប្រើប្រាស់ជនជាតិប៊ុលហ្គារី និងធ្វើឲ្យប្រទេសប៊ុលហ្គារី កា្លយជាប្រទេសឈានមុខគេផ្នែកថាមពលមួយ នៅក្នុងតំបន់”៕ ប្រែសម្រួល៖ប៉ាង កុង

To Top