Feature

ស្ថានភាពទូទៅសម្រាប់កិច្ចការអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវវស្សា និងចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរដូវវស្សា ស្ថិតនៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ 

ខេត្តពោធិ៍សាត់÷ ថ្ងៃសៅរ៍៤កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៦ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹ និងឧតុនិយមខេត្តពោធិ៍សាត់បានចុះត្រួតពិនិត្យ និងចុះវាយតម្លៃផលប៉ះពាល់ស្រូវរដូវវស្សា នៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

» ស្ថានភាពទឹកបច្ចុប្បន្នរបស់អាងទំនប់ធំៗ រួមមាន:

  • -អាងទំនប់ទី៣ កំពុងបើកបង្ហូរទឹកអន្តរាគមន៍
  • -អាងទំនប់ទី៥ កំពុងបើកបង្ហូរទឹកអន្តរាគមន៍

សូមបញ្ជាក់បន្ថែមថា អាងទឹកទាំងពីរនេះបានកំពុងជួយសង្គ្រោះ គ្រប់ប្រពន្ធ័ធារាសាស្រ្តតាមដងស្ទឹង ទឹកបានគ្រប់គ្រាន់ទាំងអស់នៅតែបន្ថែមទឹកទៅលើ ក្រុងពោធិ៍សាត់ ស្រុកបាកាន និងស្រុកកណ្តៀង  ដើម្បីដោះស្រាយជួយសង្រ្គោះស្រូវប៉ះពាល់នៅធ្ងាយពីប្រភពទឹក ។ ជាការឆ្លើយតបលើតម្រូវការទឹកបំពេញបន្ថែមផ្ទៃដីប៉ះពាល់នេះ មន្ទីរសូមជម្រាបថា កូនរដូវប្រាំងបានចាប់ផ្តើមចាប់ពីថ្ងៃ ២០ ខែ កក្កដា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ខាងមុខនេះ សូមសាធារ:ជនជ្រាបជាព៍ត័មាន និងមានវិធានការរក្សាទឹកទុក ប្រើប្រាស់ដោយការសន្សំសំចៃ ក្នុងន័យមានទឹកក្នុងប្រឡាយ អូរ ស្រះ បឹង បួរ ស្ទឹង ដែលមន្ទីរជំនាញកំពុងបញ្ជួនទឹកតាមរយ:អាងទំនប់ទឹកទាំង២នេះ ។ មន្ទីរនៅបន្តតាមដានការប្រែប្រួលធាតុអាកាសជាប្រចាំថ្ងៃ រួមទាំងតាមដានកម្ពស់ទឹកតាមស្ថានីយ៍ តាមប្រពន្ធ័ធារាសាស្រ្តជាប្រចាំ ៕

ប្រភព÷មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់

ដោយ÷ធឿន/ដើមអម្ពិល

To Top