ព័ត៌មានអន្តរជាតិ

តៃវ៉ាន់កាត់ទោស អតីតភ្នាក់ងារសំងាត់ខ្លួន៤នាក់ ដែលជាគេញសំងាត់ របស់ចិន

បរទេស៖ យោងតាមសេចក្តីប្រកាសមួយ ដោយរាជអជ្ញានៃកោះតៃវ៉ាន់នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា អតីតមន្ត្រីយោធានៅភ្នាក់ងារស៊ើបការសំងាត់ដែលចូលនិវត្ត របស់ខ្លួនចំនួន៤នាក់ដែលមានម្នាក់ជាមេបញ្ជាការផងនោះ ត្រូវបានដាក់ទោសក្នុងករណីលួចយកទីន្នន័យសំងាត់ ប្រគល់ឲ្យរដ្ឋាភិបាលក្រុងប៉េកាំង។

អតីតមន្ត្រីទាំង៤រូបនោះ ត្រូវបានដាក់ទោសក្រោមបទចោទប្រកាន់ថាបានកសាង ប្រព័ន្ធភ្នាក់ងារចារកម្មសំងាត់សម្រាប់ចិនហើយនិងលួចយកទិន្នន័យ សំងាត់ជាច្រើនរបស់រដ្ឋាភិបាលកោះតៃវ៉ាន់ ទៅឲ្យរដ្ឋាភិបាលក្រុងប៉េកាំង។

ប្រភពដដែលបានសរសេរទៀតថា ភាគីចិននិងតៃវ៉ាន់តាមពិតគឺបានព្យាយាមធ្វើចារកម្ម ទៅលើគ្នាទៅវិញទៅមកចាប់តាំងតែពីឆ្នាំ១៩៤៩មកម្ល៉េះ ពោលគឺក្នុងពេលដែលក្រុមជាតិនិយមចិនដែលបានបរាជ័យសង្គ្រាមស៊ីវិល ទៅឲ្យបក្សកុម្មុយនីយចិនមកម្ល៉េះ។

នៅក្នុងសេចក្តីប្រកាសនោះផងដែរ រាជអជ្ញាររបស់ចិនក៏បានប្រកាសដែរថាអតីតមន្ត្រី២រូប របស់តៃវ៉ាន់គឺត្រូវបានជ្រើសរើសឡើងដោយរដ្ឋាភិបាលក្រុង Guandong ប្រទេសចិន ស្ថិតនៅភាគខាងត្បុងប្រទេសចិនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top