ព័ត៌មានជាតិ

លោក ចូ បៃដិន ព្រមានអ៊ីរ៉ង់ ឲ្យប្រយ័ត្នប្រយែង បន្ទាប់ពីការវាយប្រហារ តាមអាកាស របស់អាមេរិកនៅស៊ីរី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសុក្របានព្រមានអ៊ីរ៉ង់ ឱ្យប្រយ័ត្នប្រយែងនៅពេលសួរថាតើសារអ្វីដែលលោកកំពុងផ្ញើទៅអ៊ីរ៉ង់ ជាមួយនឹងការវាយប្រហារតាមអាកាស នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសសារព័ត៌មានចិនស៊ិនហួ។

លោកប្រធានាធិបតី ចូ បៃដិន បានប្រាប់ក្រុមអ្នកយកព័ត៌មានឲ្យដឹងថា “អ្នកមិនអាចធ្វើសកម្មភាពដោយគ្មាននិទណ្ឌភាពបាននោះទេ ដោយព្រមានទៅកាន់អ៊ីរ៉ង់ថា “សូមប្រយ័ត្ន”។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីយោធាសហរដ្ឋអាមេរិក  បានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងទីតាំងនានាដែលប្រើដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងកើតប្រទេសស៊ីរី។

មន្ទីរបញ្ចកោណបានឲ្យដឹងថា ការវាយប្រហារតាមអាកាសត្រូវបានអនុញ្ញាតជាការឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗនេះ ប្រឆាំងនឹងបុគ្គលិកអាមេរិក និងក្រុមចម្រុះនៅក្នុងប្រទេសអ៊ីរ៉ាក់៕

ដោយ ឈូក បូរ៉ា

To Top