ព័ត៌មានអន្តរជាតិ

ថ្ងៃអាទិត្យ ថៃនឹងចាប់ផ្តើម ចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ CoronaVac របស់ចិន, ឧត្តមសេនីយ៍ប្រាយុទ្ធ មិនបានចាក់ ដោយសារហួស អាយុកំណត់

បរទេស៖ ប្រទេសថៃនឹងចាប់ផ្តើម ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅថ្ងៃអាទិត្យ ដូចការគ្រោងទុក ប៉ុន្តែអ្នកដែលនឹងត្រូវចាក់ដំបូងគេ នឹងមិនមែនជានាយករដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នោះទេ។ វ៉ាក់សាំងដែលនឹងត្រូវប្រើនៅថ្ងៃអាទិត្យនេះគឺជាវ៉ាក់សាំង CoronaVac ដែលផលិតដោយចិនដែលបង្កើតដោយ Sinovac Life Sciences ដែលអាចប្រើលើមនុស្សដែលមានអាយុ ១៨-៥៩ ឆ្នាំ ចំណែកឧត្តមសេនីយ៍ប្រាយុទ្ធអាយុ ៦៦ ឆ្នាំ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេសថៃ លោក Anutin Charnvirakul បាននិយាយថ្ងៃសៅរ៍ថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា មិនអាចទទួលការចាក់ដំបូងរបស់ប្រទេសនេះបានទេ តាមការសំរេចចិត្តរបស់វេជ្ជបណ្ឌិត។

លោក Anutin Charnvirakul បាននិយាយថា ក្រៅពីនេះវ៉ាក់សាំង AstraZeneca ដែលត្រូវបានបញ្ជូនទៅប្រទេសថៃនៅថ្ងៃទី ២៤ ខែកុម្ភៈ វ៉ាក់សាំងនេះមិនត្រូវបានយល់ព្រមដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រទេ។ ក្រុមហ៊ុន AstraZeneca មិនទាន់ដាក់ឯកសារនិងគំរូនៅឡើយទេ” ។

ទោះយ៉ាងណាឧត្តមសេនីយ៍ប្រាយុទ្ធនឹងធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍មួយដែលនឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura នៅលើផ្លូវ Tivanon ក្នុងទីក្រុង Nonthaburi នៅម៉ោង ៧.៣០ ព្រឹក៕

ប្រែសម្រួលៈ ណៃ តុលា

To Top