អត្ថបទ

ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ទ្រង់ទ្រាយធំ ដល់គ្រប់ប៉ុស្តិ៍ ត្រួតពិនិត្យ ទូទាំងប្រទេសរាល់ខែ

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ទ្រង់ទ្រាយធំ ចំនួន១៩៤០កេស ជូនដល់ប៉ុស្តិ៍ត្រួតពិនិត្យ ចំនួន១៩៤ប៉ុស្តិ៍ នៅទូទាំងប្រទេស ដោយប៉ុស្តិ៍នីមួយៗ ទទួលបាន១០កេស ជារៀងរាល់ខែ ចាប់ពីខែមីនា ដល់ខែធ្នូ ឆ្នាំ២០២១។

ការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ដែលជាផ្នែកមួយ នៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានប្រគល់ដល់ ដៃមន្ត្រីនគរបាលចរាចរណ៍ ទូទាំងប្រទេស ដែលកំពុងសម្រួលចរាចរណ៍ យ៉ាងសស្រាក់សស្រាំ ជូនពលរដ្ឋគ្រប់ពេលវេលា មិនថាយប់ ឬថ្ងៃ។

លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមរួមចំណែកគាំទ្រ និងលើកទឹកចិត្ត ដល់មន្ត្រីនគរបាលចរាចរណ៍ ដែលបានបំពេញ កាតព្វកិច្ចថែរក្សាសណ្ដាប់ធ្នាប់ ចរាចរណ៍ឲ្យមានរបៀបរៀបរយ ជូនពលរដ្ឋជារៀងរាល់ថ្ងៃ។ យើងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈ «ទឹកចិត្តកម្ពុជា» ដែលបានបរិច្ចាគ ទៅដល់ទីតាំង នៃប៉ុស្តិ៍ត្រួតពិនិត្យនានា គឺបានជួយសម្រាល ភាពនឿយហត់ខ្លះៗ អំឡុងពេលបំពេញការងារ»៕

To Top