ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន អនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចលេខ៧០ បានដឹកនាំប្រជុំពិភាក្សាការងារ ជាមួយ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ លើការពន្លឿនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន បានណែនាំនៅក្នុងកិច្ចប្រជុំថា ឲ្យផ្ទៀងផ្ទាត់ចំនួនប្រជាជន ដែលបានមកចាក់វ៉ាក់សាំង និងមិនទាន់បានមកចាក់វ៉ាក់សាំង នៅក្នុងខណ្ឌពោធិ៍សែនជ័យ។
ក្នុងនោះលោកនាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ត្រូវដាក់ផែនការពន្លឿន ការចាក់វ៉ាក់សាំង ម្ជុលទី២ ដេីម្បីបន្តចាក់វ៉ាក់សាំងម្ជុលទី១ នៃយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយបន្ថែមទីតាំងចាក់វ៉ាក់សាំង (ម្ជុលទី១) នៅក្នុងភូមិសាស្រ្ត ខណ្ឌពោធិ៍សែនជ័យ ៕