ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន៦៣នាក់ ត្រូវបានក្រុមគ្រួពេទ្យអនុញ្ញាត ឱ្យវិលត្រឡប់ទៅបន្តធ្វើ ចត្តាឡីស័ក តាមផ្ទះរៀងខ្លួន ក្រោយព្យាបាលជាសះស្បើយ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូចច្នេះថា «សូមពុកម៉ែមាមីងបងប្អូនកុំភ្លេច 3កុំ 3ការពារ! ខ្ញុំសូមអបអរសាទរជាមួយអ្នកខេត្តកំពង់ស្ពឺរបស់យើងផង! នៅថ្ងៃទី13 ខែមិថុនា ឆ្នាំ2021នេះ មានអ្នកជំងឺ covid-19 ចំនួន63នាក់ បានជាសះស្បើយ»។
លោក លោក វ៉ី សំណាង បញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២១
-អ្នកជាសះស្បើយសរុប 863 (ថ្មី 63)
-អ្នកជំងឺកំពុងព្យាបាលសរុប 977 (ថ្មី 17)
-អ្នកស្លាប់សរុប 27 នាក់ (ថ្មី 2)
-អ្នកឈឺសរុប 1809 នាក់។
ឆ្លៀតក្នុងឱកាស នេះ លោក ក៏បានសំណូមពរដ៏ទទូច ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រញាប់រត់រកសេវាព្យាបាលរបស់រដ្ឋ ដើម្បីយើងអាចរក្សាជីវិតបាន។
យោងតាមការកត់សម្គាល់ របស់ក្រុមគ្រូពេទ្យ បងប្អូនដែលស្លាប់ទាំងអស់ ( ខ្ញុំបាទសូមខមាទោសផង ) មិនបានយកចិត្តទុកដាក់ ទៅរកសេវាព្យាបាល នៅពេលដែលគាត់ជំងឺ ឬ មានរោគសញ្ញាឈឺឲ្យ ទាន់ពេលឡើយ។ ដោយពេលខ្លះ គាត់មកពេទ្យបានតែ ២ថ្ងៃយ៉ាងយូរ ឬ កន្លះម៉ោងមុនពេលគាត់ស្លាប់ប៉ុណ្ណោះ។ សូមអរគុណ!៕