ព័ត៌មានអន្តរជាតិ

កៅអីធ្វើដំណើរ ទៅលំហអាកាស ជាមួយនឹងលោក Bezos លក់ដាច់ក្នុងតម្លៃ ២៨លានដុល្លារ

បរទេស៖ យោងតាមការបញ្ជាក់ របស់ក្រុមហ៊ុន Blue Origin កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថា អ្នកដេញថ្លៃម្នាក់ដែលមិនបាន បញ្ចេញអត្តសញ្ញា បានចំណាយលុយដល់ទៅ២៨លានដុល្លារ ដេញថ្លៃទិញយកកៅអី ក្នុងការធ្វើដំណើរទៅកាន់លំហ អាកាសជាមួយនឹងស្ថាបនិក ក្រុមហ៊ុន Amazon លោក Jeff Bezos។

រំលឹកដែរថា កាលពីដើមសប្តាហ៍កន្លងមក បុរសកំពូលសេដ្ឋីរូបនេះ បានប្រកាសថាលោកព្រមទាំងប្អូនប្រុស គឺលោក Mark ផងគឺនឹងចូលរួមក្នុង ដំណើរទស្សនកិច្ច ដ៏អស្ចារ្យមួយនេះ ដែលគ្រោងធ្វើឡើង នៅក្នុងខែក្រោយ និងបានប្រកាសដាក់ឲ្យដេញថ្លៃ កៅអីមួយ សម្រាប់ធ្វើដំណើររួមគ្នាជាមួយ នឹងលោកផងដែរ។

ការដាក់ដេញថ្លៃ ត្រូវបានធ្វើឡើងតាំងតែពី ថ្ងៃទី១៩ ខែឧសភា មកម្ល៉េះ ដែលក្នុងនោះមានអ្នកប្រជែង ដល់ទៅ២០ ដែលបានចូលរួមក្នុងការប្រកួត ប្រជែងនេះ ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ តម្លៃវាបានឡើងមកត្រឹមតែ៤,៨លានដុល្លារប៉ុណ្ណោះ មុនពេលដែលវាបានកើនឡើងខ្លាំង នៅថ្ងៃសៅរ៍ដល់ទៅ ២៨លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

To Top