ភ្នំពេញ ៖ បើតាមមន្ត្រីជាន់ខ្ពស់ របស់កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) បានបញ្ជាក់ថា កត្តាគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា ភាគច្រើនបណ្តាល មកពីការប្រើប្រាស់គ្រឿងស្រវឹង ការប្រើគ្រឿងញៀន ការមិនគោរពច្បាប់ និងប្រើប្រាស់ទូរស័ព្ទ នៅពេលកំពុងបើកបរ ។
ការបញ្ជាក់នេះ ខណៈដែលគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) បានប្រកាសផ្សព្វផ្សាយ របាយការណ៍ថ្មីមួយ ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកនៅកម្ពុជា និងការខាតបង់សេដ្ឋកិច្ច ដែលបង្កឡើង ដោយសារគ្រោះថ្នាក់ទាំងនេះ ដោយប្រើ ប្រាស់ទិន្នន័យឆ្នាំ ២០១៩ ដែលបានពីប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ ចរាចរណ៍ នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២១ ។
នាយក UNDP ប្រចាំកម្ពុជា លោក Nick Beresford បានលើកឡើងថា នេះជាលើកទី ១ ដែលការ វិភាគស៊ី ជម្រៅបែបនេះ ត្រូវបានធ្វើឡើង ដោយការប្រើប្រាស់ប្រ ព័ន្ធទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ដែលមានទំហំធំបែបនេះ ហើយការវិភាគ នេះបានផ្តល់ឱ្យ យើងនូវការយល់ដឹងស៊ីជម្រៅ ពាក់ព័ន្ធនឹងករណីបាត់បង់ ជីវិតនៅតាមដងផ្លូវ ។
លោកបាន គូសបញ្ជាក់ថា “វាមិនមែនពាក់ព័ន្ធនឹងថាតើជនរងគ្រោះជាជនវ័យក្មេង ឬជាបុរសនោះ ឡើយ ប៉ុន្តែវាពាក់ព័ន្ធនឹង ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ការមិន គោរពច្បាប់ ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលបើកបរ ។ ជារួមវាពាក់ព័ន្ធនឹ ងឥរិយាបថ របស់អ្នក ដែលជាកត្តាកំណត់ ពីការបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍” ។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអ គ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើង ថា គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ មានជំនឿយ៉ាងមុតមាំថា ព័ត៌មានផ្សេងៗ ក្នុង របាយ ការណ៍ រួមជាមួយលទ្ធផល នៃការសិក្សាអំពីការខាតបង់ សេដ្ឋកិច្ចគឺជាធាតុចូល យ៉ាងសំខាន់ សម្រាប់ការដាក់ចេញ នូវវិធានការស័ក្តិសិទ្ធិ និងតម្រង់ទិសគោលនយោបាយ របស់រដ្ឋ និងរបស់ អង្គការជាតិ អន្តរជាតិ វិស័យឯកជន ដែលមានសមានចិត្ត ក្នុងការជួយ លើកកម្ពស់សុវត្ថិភាព ចរាចរណ៍នៅកម្ពុជា កាន់តែមានមូលដ្ឋាន រឹងមាំបន្ថែមដើម្បីសហការ រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ និងអ្នករបួស ។
លោកស្រី បានបន្ដថា ការសហការរួមចំណែក ទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ នេះ គឺឆ្លើយតបសមស្របទៅនឹងមូលហេតុ ទីតាំង ពេលវេលា និងការខា តបង់ សេដ្ឋកិច្ច ដោយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈសកម្មភាព និងបេសកកម្មពាក់ព័ន្ធ រួមទាំងកា របន្តរឹត បន្តឹងការអនុវត្តច្បាប់ ការកែលម្អលក្ខខណ្ឌបច្ចេកទេសផ្លូវស្ពាន ពិសេសការអប់រំផ្សព្វ ផ្សាយជាដើម ។
យោងតាមរបាយការណ៍ ស្តីពីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឆ្នាំ២០១៩ នៅកម្ពុជា មានការរងរបួសជិត ១៣ ៧០០ ករណី និងការបាត់បង់ជីវិតជាង ២ ០០០ ករណីដោយសា រតែគ្រោះថ្នាក់ចរាចរណ៍ ដោយជាមធ្យម មានមនុស្ស ៤ ឬ៥ នាក់ បាត់បង់ជីវិតរៀងរាល់ថ្ងៃ ។ កត្តានេះធ្វើឱ្យគ្រោះ ថ្នាក់ចរាចរណ៍ ក្លាយជាមូលហេតុ នាំមុខគេ នៃការបាត់បង់ជីវិត និងការរងរបួសនៅក្នុ ងព្រះរាជាណាចក្រនេះ ។ ចំនួនករណីបាត់បង់ជីវិ តដែល បង្កឡើង ដោយ សារគ្រោះ ថ្នាក់ចរាចរណ៍ មានការកើនឡើងជិត ២៥ភាគរយ នៅក្នុងរយៈពេល១១ ឆ្នាំចុង ក្រោយនេះ (២០០០-២០១៩) ពោលគឺខ្ពស់ជាងអត្រា កំណើនប្រជាជន ដែលស្មើនឹង ១៧ភាគរយ សម្រាប់រយៈពេលដូចគ្នា ។
របាយការណ៍នេះបង្ហាញថា អ្នកបាត់បង់ជីវិត ៣ ភាគ ៤ គឺជាអ្នកបើកទោចក្រ យានយន្ត បន្ទាប់មកថ្មើរជើង អ្នកប្រើប្រាស់រថយន្តគ្រួសារ និងអ្នកប្រើប្រាស់យានយន្ត ដឹកទំនិញ ។ ក្នុងចំ ណោមយានយន្តពាក់ព័ន្ធ នឹងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ ដែលបានចុះបញ្ជីមានជាង ៨០ភាគ រយ គឺជាទោចក្រយានយន្ត។ ករណីបាត់បង់ជីវិតភាគ ច្រើនកើតឡើងនៅតាមផ្លូវជាតិ និងនៅក្នុងរាជធានី ។
ក្នុងរបាយកា រណ៍នេះ បង្ហាញថា នៅពេលដែលយើង ត្រួតពិនិត្យ កត្តាដទៃទៀត អថេរធំជាងគេដែលពាក់ព័ន្ធ នឹងការបាត់បង់ជីវិត នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កឡើង ដោយសារ «កត្តាចំនួន៤ ដែលនាំឱ្យមា នការបាត់បង់ជីវិត» រួមមាន ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ការបើកបរល្បឿនលឿន ការមិនគោរពច្បាប់ ចរាចរណ៍ និងការប្រើប្រា ស់ទូរស័ព្ទពេលកំពុងបើកបរ ។ កំហុសរបស់មនុស្សរួ ម ចំណែកនាំឱ្យមានគ្រោះថ្នាក់ប្រមាណ ៩៨ភាគរយ ហើយគ្រោះថ្នាក់១៦ ភាគរយ នាំឱ្យមានការបាត់បង់ជីវិត ។
របាយការណ៍បាន លើកឡើងទៀតថា UNDP និងគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការប៉ាន់ ប្រមាណឡើងវិញ ពីការខាតបង់ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ជាលើកទីមួយក្នុងរយៈពេល ១០ ឆ្នាំនេះ និងបានរកឃើញថា មានការខាតបង់ចំនួន ៤៦៦,៨ លានដុល្លា រសម្រាប់ឆ្នាំ២០១៩ ស្មើនឹង ១,៧ភាគរយ នៃផលិតផលសរុប (ផ.ស.ស) ប្រចាំឆ្នាំ ។ ក្នុងចំណោមការខាតបង់ សរុប៨៨,៨ភាគរយ ជាការខាតបង់ ដោយសារការ បាត់បង់ ជីវិត និងការបាត់បង់ប្រាក់ចំណូល ដែលជនរងគ្រោះអាចរកបានពេញមួយជីវិត ៕ ស.សំណាង