ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក សម្រេចចិត្តបន្ត ផ្អាកអនុវត្តទណ្ឌកម្ម ប្រឆាំងប្រទេស ស៊ីរីបន្ថែម រយៈពេលកន្លះឆ្នាំថែមទៀត

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អាមេរិក​បាន​ពន្យារ​ការ​ផ្អាក​កញ្ចប់ ​ទណ្ឌកម្ម​យ៉ាង​ទូលំទូលាយ​លើ​ប្រទេស​ស៊ីរី​រយៈពេល ១៨០ ថ្ងៃ​ទៀត ខណៈ​ដែល​លោក​ប្រធានាធិបតី Donald Trump បាន​ជួប​ជាមួយ​ប្រធានាធិបតី​បណ្តោះអាសន្ន​ស៊ីរី Ahmad al-Sharaa នៅ​សេតវិមាន​កាលពី​ថ្ងៃ​ចន្ទ។

ទីក្រុងវ៉ាស៊ីនតោនបានប្រកាស ពីការសម្រេចចិត្តនេះ នៅក្នុងជំនួបរួមគ្នា ដោយក្រសួងរតនាគារ និងនាយកដ្ឋានរដ្ឋ និងពាណិជ្ជកម្ម ។ ឯកសារនេះបានរាយការរឹតបន្តឹង ដែលបានដកចេញ ពីប្រទេសស៊ីរី និងផ្តល់ការណែនាំសម្រាប់ក្រុមហ៊ុន ដែលកំពុងស្វែងរកការធ្វើអាជីវកម្មជាមួយរដ្ឋមជ្ឈិមបូព៌ាមួយនេះ។

យោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Marco Rubio បានបញ្ជាក់ថាការពន្យារការ លើកលែងខែឧសភា ការព្យួរទណ្ឌកម្មក្រោមច្បាប់ការពារជនស៊ីវិល Caesar Syria ឆ្នាំ ២០១៩ក្នុង រយៈពេលប្រាំ៦ទៀត។

ច្បាប់នេះ បានដាក់កំហិតយ៉ាង ទូលំទូលាយលើបុគ្គល ក្រុមហ៊ុន និងស្ថាប័នដែលមានទំនាក់ទំនង ជាមួយអតីត ប្រធានាធិបតីស៊ីរី Bashar al-Assad ហើយបានរារាំងយ៉ាង មានប្រសិទ្ធភាព ចំពោះក្រុមហ៊ុនបរទេសណាមួយពីការ ចូលរួមក្នុងការកសាងប្រទេសឡើងវិញ ក្រោមការគំរាមកំហែង នៃទណ្ឌកម្មបន្ទាប់បន្សំ៕

ប្រែសម្រួល៖ស៊ុនលី

To Top