ព័ត៌មានអន្តរជាតិ

ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីលើស ពី ១៧.០០០នាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ប្រទេសហ្វីលីពីន ហៅកាត់ (DOH)បានរាយការណ៍ថា ចំនួនអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩គិតត្រឹមថ្ងៃសុក្រនេះចំនួន ១៧.៤៤៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១.៩១៦.៤៦១នាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ ។

នៅថ្ងៃសុក្រនេះ ជាករណីឆ្លងច្រើនបំផុតប្រចាំថ្ងៃជាថ្ងៃទី២ ហើយចាប់តំាងពីចាប់ផ្តើមផ្ទុះជំងឺ។ នាយកដ្ឋានបានរាយការណ៍ឲ្យដឹងថា ករណីស្លាប់ពាក់ព័ន្ធនឹងវីរុសកូរ៉ូណ គឺមាន១១៣នាក់ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបនៅក្នុងប្រទេសកើនឡើងដល់៣២.៨៤១នាក់ ។ ប្រទេសហ្វីលីពីន កំពុងបង្កើនការចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃការឆ្លងក្នុងរលកថ្មី ដោយមានការផ្ទុះខ្លាំង នៃវីរុសក្លាយពូជប្រភេទ Delta ។

រដ្ឋាភិបាលហ្វីលីពីន រំពឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅក្នុងស្តុក សរុបចំនួន១៧០លានដូស និងមាន២៤,៩លានដូសផ្សេងទៀតដែលចេញថវិកាដោយអង្គភាពរដ្ឋបាលក្នុងស្រុក និងវិស័យឯកជន ។ ហ្វីលីពីន បានចាក់ថ្នំាវ៉ាក់សាំងការពារជំងឺកូវីដ-១៩បានជាង៣១លានដូស ។ ពលរដ្ឋជាង១៣លាននាក់ បានទទួលដូសគ្របកម្រិត ។

រដ្ឋាភិបាលមានបំណងនឹងចាក់វ៉ាក់សាំង ដល់ពលរដ្ឋឲ្យបានដល់៧០លាននាក់នៅក្នុងឆ្នាំនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top