អត្ថបទ

ខ្មែរ ប៊ែវើរីជីស បន្តបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាជាប្រចាំខែ ​​ដល់នគរបាលចរាចរណ៍ ទូទាំងប្រទេស

" "

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» នៅតែបន្តបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាជាប្រចាំខែ ជូនដល់នគរបាលចរាចរណ៍ នៅទូទាំងប្រទេស ដើម្បីប្រើប្រាស់អំឡុងពេល សម្រួលចរាចរណ៍ ជូនពលរដ្ឋ​ដែលធ្វើដំណើរ តាមដងផ្លូវ។

ក្នុងមួយខែៗ ក្រុមការងារតែងតែប្រគល់ទឹកបរិសុទ្ធ កម្ពុជា ជូនដល់នគរបាលចរាចរណ៍ ដែលឈរជើងនៅតាមគោលដៅ ត្រួតពិនិត្យជិត ២០០ គោលដៅ ដោយក្នុងមួយគោលដៅ ទទួលបានទឹកបរិសុទ្ធ កម្ពុជាចំនួន ១០ កេស។

" "

ការបរិច្ចាគនេះ បានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២១ ដែលជាផ្នែកមួយ នៃយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ក្នុងការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈយ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់ស្ថាប័ននានារួមមាន មន្ទីរពេទ្យ កន្លែងធ្វើចត្តាឡីស័ក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អធិការដ្ឋាននគរបាល ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ និងស្ថាប័នជាច្រើនផ្សេងទៀត៕

" "
To Top