ព័ត៌មានអន្តរជាតិ

សិង្ហបុរី និងម៉ាឡេស៊ី នឹងបើកព្រំដែនដីគោក សម្រាប់អ្នកដំណើរ ចាក់វ៉ាក់សាំងរួច

បរទេស៖ ប្រទេសសិង្ហបុរីនិងម៉ាឡេស៊ី នឹងចាប់ផ្តើមឲ្យមានការ ធ្វើដំណើរដោយមិនចាំបាច់ ធ្វើចត្តាឡីស័ក នៅតាមច្រកព្រំដែនដីគោករបស់ខ្លួន សម្រាប់អ្នកដែលបានចាក់ថ្នាំវ៉ាក់សាំង ប្រឆំាងជម្ងឺកូវីដ១៩រួច នេះបើយោងតាម សម្តីរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ នៅថ្ងៃពុធនេះ។

គម្រោង ដែលមានប្រសិទ្ធភាពនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ពង្រីកនូវសកម្មភាព ដែលបានប្រកាសរួចមួយ ឲ្យចាប់ផ្តើមការធ្វើដំណើរ តាមផ្លូវអាកាស រវាងអាកាសយានដ្ឋាន Changi Airport និងអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur ចាប់ពីសប្ដាហ៍ក្រោយទៅ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្រកធ្វើដំណើរតាមផ្លូវគោក ក្នុងដំណាក់កាលដំបូងនេះ នឹងអនុវត្ត ចំពោះប្រជាពលរដ្ឋ អ្នករស់នៅអចិន្ត្រៃយ៍ ឬក៏អ្នកកាន់លិខិតឆ្លងដែន រយៈពេលយូរ នៃប្រទេសដែលពួកគេចូល ដើម្បីអនុញ្ញាត ឲ្យមនុស្សជួបក្រុមគ្រួសារ នៅម្ខាងទៀតនៃព្រំដែន។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី បានប្រកាសការបង្កើនច្រកធ្វើដំណើរ តាមព្រំដែនផ្លូវគោកផ្សេងៗគ្នា នៅថ្ងៃពុធនេះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top