អត្ថបទ

ត្រឹម៤ថ្ងៃ កម្មវិធីទិញទឹកក្រូចអាយស៍ បង្វិលកងឈ្នះរង្វាន់ ទាក់ទាញយុវវ័យ ពេញប្រទេស

ដើម្បីបន្តអបអរ ការផ្លាស់ប្តូររូបរាងកំប៉ុងថ្មី យ៉ាងឡូយកាលីប របស់ទឹកក្រូចអាយស៍ IZE នៅថ្ងៃទី២៥ ខែវិច្ឆិកា យុទ្ធនាការលក់ចល័ត របស់ទឹកក្រូចអាយស៍ IZE បានចាប់ផ្តើមជាមួយនឹងការផ្តល់ជូន ការបង្វិលកងយករង្វាន់ឃ្យូតៗជាច្រើន ធ្វើឲ្យយុវវ័យពាសពេញផ្ទៃប្រទេស ពិសេសហ្វេនៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យុទ្ធនាការនេះ គឺជាការលក់ផ្ទាល់ដល់ដៃអតិថិជន នៅតាមទីប្រជុំជន តំបន់ក្បែរសាលារៀន និងផ្សារនានាទូទាំងប្រទេស សរុបជាង ២៣០ទីតាំង ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

ទឹកក្រូចអាយស៍ IZE កំប៉ុង មាន ៣រសជាតិ រួមមាន អាយស៍ កូឡា អាយស៍ ក្រូចឆ្មារ និងអាយស៍ រសជាតិផ្លែឈើចម្រុះ។ រាល់ការទិញទឹកក្រូចអាយស៍ IZE រសជាតិណាមួយចំនួន ២ កំប៉ុង អតិថិជននឹងទទួលបាន ការបង្វិលកង យករង្វាន់រួមមាន អាវយឺត មួកដ៏ស្រស់ស្អាត បន្តោងសោឃ្យូតៗ កែវទឹក រង្វាន់អាយស៍ ២កំប៉ុង និងរង្វាន់អាយស៏ ១ កំប៉ុងជាច្រើនរង្វាន់។

ត្រឹម៤ថ្ងៃ កម្មវិធីលក់ចល័តរបស់ទឹកក្រូចអាយស៍ IZE ទាក់ទាញសិស្សសាលា និងយុវវ័យយ៉ាងច្រើនកុះករ មកចូលរួមបង្វិលកង ដែលអ្នកទាំងនោះភាគច្រើន បានឈ្នះរង្វាន់ត្រឡប់ទៅផ្ទះវិញ យ៉ាងសប្បាយរីករាយ។

ដូច្នេះ ហ្វេនៗដែលមិនទាន់បានរង្វាន់ កុំភ្លេចស្វែងរកក្រុមការងារទឹកក្រូចអាយស៍ IZE នៅតំបន់ក្បែរខ្លួន ដើម្បីបង្វិលកងឈ្នះរង្វាន់ទាំងអស់គ្នា។

គួរបញ្ជាក់ថា រូបរាងកំប៉ុងទឹកក្រូចអាយស៍ IZE ត្រូវបានធ្វើទំនើបកម្មទាំងស្រុង នៅថ្ងៃទី០៩ ខែសីហា មានរូបរាងស្លីមជាងមុន និងមានពណ៌ស្រស់ឆើតឆាយ ព្រមទាំងរចនានិមិត្តសញ្ញាថ្មី ដើម្បីបំពេញចំណង់ចំណូលចិត្ត របស់យុវវ័យសម័យថ្មី ដែលទាមទារអ្វីថ្មី ប្លែក និងឡូយជានិច្ច។ អាយស៍ ឡូយ កាលីប អាយស៍ WHAT THE FUN!

To Top