អត្ថបទ

អបអរសាទរ ការផ្តល់ពានរង្វាន់ ដល់ក្រុមហ៊ុនអចលនទ្រព្យឆ្នើម ពីតំបន់អាស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី១៦


ភ្នំពេញ ៖ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ2021 PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសនូវម្ចាស់ជ័យលាភីពានរង្វាន់ PropertyGuru Asia Property Awards Grand Final ប្រចាំឆ្នាំលើកទី 16 ដែលបង្ហាញជូនដោយក្រុមហ៊ុន Kohler និងគាំទ្រដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខពីជុំវិញពិភពលោក។

ពានរង្វាន់ PropertyGuru Asia Property Awards 2021 វគ្គផ្តាច់ព្រ័ត្រដែលត្រូវបានប្រារព្ធធ្វើតាមប្រព័ន្ធអនឡាញ បានធ្វើការប្រគល់ពានរង្វាន់ដល់បណ្ដាអ្នកអភិវឌ្ឍន៍ គម្រោងអភិវឌ្ឍន៍ និងការរចនាជាគំរូដែលល្បីល្បាញជាងគេនៃតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន 31 ប្រភេទផ្សេងៗគ្នា។ កម្មវិធីដែលត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក និងប្រកបដោយភាពច្នៃប្រឌិតនេះ ត្រូវបានថតវីដេអូទុកដោយអនុលោមតាមពិធីការសុខភាព និងសុវត្ថិភាព ព្រមទាំងបានធ្វើការចាក់ផ្សាយជាសកលលើវេទិកាឌីជីថលផ្សេងៗ ដូចជាតាមវិបសាយផ្លូវការនៃកម្មវិធីពានរង្វាន់ AsiaPropertyAwards.com ក៏ដូចជាតាម YouTube Facebook និង LinkedIn ផងដែរ។ ផ្នែកសំខាន់ៗនៃកម្មវិធីមានផ្សាយនៅលើប៉ុស្តិ៍ History Channel ដែលជាដៃគូទូរទស្សន៍ខ្សែកាបផ្លូវការនៃកម្មវិធីពានរង្វាន់។

នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់នេះដែលក្រុមហ៊ុន Sinar Mas Land ទទួលជ័យលាភីពានរង្វាន់អ្នកអភិវឌ្ឍន៍ឆ្នើមប្រចាំតំបន់នៅអាស៊ី (Best Developer ) ដែលយកឈ្នះលើម្ចាស់ជ័យលាភីប្រចាំប្រទេសចំនួនប្រាំបួននៅក្នុងតំបន់។ វាជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់អ្នកឆ្នើមនៅអាស៊ី (Best of Asia) ទាំងប្រាំពីរដែលបានប្រគល់ជូនបណ្ដាក្រុមហ៊ុនដែលតំណាងឱ្យប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំនេះ។ ពានរង្វាន់ដែលក្រុមហ៊ុនដែលតំណាងឲ្យប្រទេសឥណ្ឌូណេស៊ីបានឈ្នះរួមមាន ពានរង្វាន់ការអភិវឌ្ឍន៍ចម្រុះឆ្នើមប្រចាំតំបន់នៅអាស៊ី (Best Mixed Use Developer) សម្រាប់ក្រុមហ៊ុន PT Metropolitan Kentjana Tbk ដែលបានឈ្នះផងដែរនូវពានរង្វាន់ការអភិវឌ្ឍន៍ផ្សារទំនើបល្អជាងគេប្រចាំតំបន់នៅអាស៊ី (Best Retail Development) ទៅលើគម្រោង Pondok Indah Mall 3 ពានរង្វាន់អ្នកអភិវឌ្ឍន៍ពាណិជ្ជកម្មឆ្នើមប្រចាំតំបន់នៅអាស៊ី (Best Commercial Developer) សម្រាប់ក្រុមហ៊ុន Agung Sedayu Group និងពានរង្វាន់អ្នកអភិវឌ្ឍន៍ប៊ូទិកឆ្នើមប្រចាំតំបន់នៅអាស៊ី (Best Boutique Developer) សម្រាប់ក្រុមហ៊ុន Farpoint ។ គម្រោង Paramount Petals ដោយក្រុមហ៊ុន Paramount Land បានឈ្នះពានរង្វាន់ការរចនាប្លង់មេទីប្រជុំជនល្អជាងគេប្រចាំតំបន់នៅអាស៊ី (Best Township Masterplan Design) ខណៈដែលគម្រោង SMI Tower ដោយក្រុមហ៊ុន Simbiotik Multitalenta Indonesia ឈ្នះពានរង្វាន់រចនាស្ថាបត្យកម្មការិយាល័យល្អជាងគេប្រចាំតំបន់នៅអាស៊ី (Best Office Architectural Design)។

ប្រទេសវៀតណាមទទួលបានជ័យលាភីប្រចាំតំបន់ចំនួនប្រាំមួយ ដែលរួមមានពានរង្វាន់អ្នកអភិវឌ្ឍន៍ការរស់នៅឆ្នើមប្រចាំតំបន់អាស៊ី (Best Lifestyle Developer) សម្រាប់ក្រុមហ៊ុន Gamuda Land (HCMC) JSC និងពានរង្វាន់អ្នកអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នើមប្រចាំតំបន់អាស៊ី (Best Sustainable Developer) សម្រាប់ក្រុមហ៊ុន CapitaLand Development (Vietnam)។

បណ្ដាគម្រោងមកពីហុងកុងទទួលបានជ័យលាភីប្រចាំតំបន់ចំនួនពីរ៖ ពានរង្វាន់អភិវឌ្ឍន៍លំនៅដ្ឋានល្អជាងគេប្រចាំតំបន់អាស៊ី (Best Housing Development) សម្រាប់គម្រោង Mt. La Vie ដោយក្រុមហ៊ុន Sino-Ocean Group និងពានរង្វាន់ការរចនាស្ថាបត្យកម្មអាគារប្រើប្រាស់ចម្រុះល្អជាងគេពានរង្វាន់អភិវឌ្ឍន៍លំនៅដ្ឋានល្អជាងគេ (Best Mixed Use Architectural Design) សម្រាប់គម្រោង Commercial Development នៅ Kiu Tau Wai, Yuen Long ដោយក្រុមហ៊ុន Atelier Global ។

ប្រទេសសិង្ហបុរីទទួលបានជ័យលាភីប្រចាំតំបន់ចំនួនបួន រួមមានពានរង្វាន់អ្នកអភិវឌ្ឍន៍បដិសណ្ឋារកិច្ចឆ្នើមថ្មីស្រឡាងប្រចាំតំបន់អាស៊ី (Best Hospitality Developer) សម្រាប់ក្រុមហ៊ុន UOL Group Limited។

ប្រទេសហ្វ៊ីលីពីន និងប្រទេសថៃ ដណ្តើមបានជ័យលាភីប្រចាំតំបន់បានម្នាក់ពីរ។ ពានរង្វាន់អ្នកអភិវឌ្ឍន៍ឧស្សាហកម្មឆ្នើមប្រចាំតំបន់អាស៊ី (Best Industrial Developer) ត្រូវបានប្រគល់ជូនក្រុមហ៊ុន Aboitiz InfraCapital, Inc. (មជ្ឈមណ្ឌលសេដ្ឋកិច្ចចម្រុះ) ខណៈដែលពានរង្វាន់ការអភិវឌ្ឍន៍ទីប្រជុំជនល្អជាងគេប្រចាំតំបន់អាស៊ី (Best Township Development) បានទៅលើគម្រោង Davao Global Township (DGT) ដោយក្រុមហ៊ុន Cebu Landmasters, Inc.។ សណ្ឋាគារ Kimpton Kitalay Samui ដោយក្រុមហ៊ុន Choengmon Real Estate Company Limited បានជាប់ឈ្មោះនៅក្នុងផ្នែកអភិវឌ្ឍន៍សណ្ឋាគារល្អជាងគេប្រចាំតំបន់អាស៊ី (Best Hotel Development) ខណៈដែលគម្រោង Maison Blanche – Sukhumvit 67 ដោយក្រុមហ៊ុន Baan Sasidara Co., Ltd. ទទួលបានពានរង្វាន់ការរចនាផ្នែកខាងក្នុងលំនៅដ្ឋានល្អជាងគេប្រចាំតំបន់អាស៊ី (Best Housing Interior Design) ។

ក្រុមហ៊ុន SC Global Developments Pte Ltd មកពីតំបន់ Greater Niseko នៅជប៉ុន បានឈ្នះពានរង្វាន់ការរចនាផ្នែកខាងក្នុងខុនដូល្អជាងគេប្រចាំតំបន់អាស៊ី (Best Condo Interior Design) សម្រាប់គម្រោង Setsu Niseko។

ពានរង្វាន់ PropertyGuru Icon Award ឆ្នាំ 2021 ដែលជាពានរង្វាន់ត្រូវបានសម្រេចដោយអ្នកនិពន្ធនាយកនៃ ទស្សនាវដ្ដី PropertyGuru Property Report Magazine ត្រូវបានប្រគល់ជូនលោក Liam Wee Sin នាយកប្រតិបត្តិនៃក្រុមហ៊ុន UOL Group Limited។

លោក Liam Wee Sin បានមានប្រសាសន៍ថា៖ «ពានរង្វាន់នេះគឺជាសក្ខីភាពមួយបញ្ជាក់ពីការខិតខំប្រឹងប្រែង និងភាពធន់ទ្រាំនៃបុគ្គលិករបស់ខ្ញុំនៅក្រុមហ៊ុន UOL Group Limited និង Pan Pacific Hotels Group នៅក្នុងកាលៈទេសៈអាជីវកម្មដដ៏លំបាក»។

ក្រុមហ៊ុនប្រមាណជា 135 បានប្រកួតប្រជែងយកពានរង្វាន់កិត្តិយសប្រចាំតំបន់សម្រាប់ឆ្នាំនេះ។ បញ្ជីជម្រើសដំបូងត្រូវបានជ្រើសរើសចេញពីបណ្ដាក្រុមហ៊ុន និងគម្រោងដែលឈ្នះពានរង្វាន់ ដែលត្រូវបានបែងចែកនៅក្នុងពិធីប្រគល់រង្វាន់តាមបែបកូនកាត់និងតាមប្រព័ន្ធអនឡាញនៅឆ្នាំ 2021។

លោក Hari V. Krishnan នាយកប្រតិបត្តិនៃក្រុមហ៊ុន PropertyGuru Group បានមានប្រសាសន៍ថា៖ «ពានរង្វាន់ The PropertyGuru Asia Property Awards បានក្លាយជាស្ដង់ដារមាសក្នុងវិស័យអចលនទ្រព្យនៅលើទីផ្សារចំនួន 16 ក្នុងរយៈពេល 16 ឆ្នាំចុងក្រោយនេះ។ អ្នកទទួលពានរង្វាន់នៅឆ្នាំនេះបង្ហាញឲ្យឃើញថា ឧបសគ្គនាពេលថ្មីៗនេះមិនរារាំង ឬបន្ថយគុណតម្លៃជាមូលដ្ឋាននៃការអបអរសាទរភាពជោគជ័យនោះទេរបស់យើងបាននោះទេ។ នៅឆ្នាំ 2021 ពានរង្វាន់ PropertyGuru Asia Property Awards បានលើកទឹកចិត្តអ្នកអភិវឌ្ឍន៍ អ្នករចនា និងវិនិយោគិនខ្នាតធំឲ្យដុសខាត់សមត្ថភាពកាន់តែប្រសើរ ដោយសាងមនុស្សជំនាន់ក្រោយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងជួយអ្នកពាក់ព័ន្ធក្នុងវិស័យឱ្យធ្វើការសម្រេចចិត្តប្រកបដោយគុណភាពខ្ពស់ជាងពេលណាៗទាំងអស់។ សូមអបអរសាទរដល់ម្ចាស់ជ័យលាភីទាំងអស់របស់យើង!»

លោក Jules Kay នាយកគ្រប់គ្រងកម្មវិធីពានរង្វាន់និងព្រឹត្តិការណ៍ PropertyGuru Asia Property Awards មានប្រសាសន៍ថា៖ «មិនមានអ្វីគួរឱ្យមន្ទិលសង្ស័យទេដែល PropertyGuru Asia Property Awards បានក្លាយជាកម្មវិធី ពានរង្វាន់អចលនទ្រព្យដែលគេគោរពនិងចង់បានបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនោះ។ នៅពេលដែលយើងប្តូរទៅវេទិកាតាមអនឡាញកាលពីឆ្នាំមុននៅក្នុងប្រទេសជាច្រើន មានមនុស្សជាងកន្លះលាននាក់នៅទូទាំង 11 ទីផ្សារក្នុងតំបន់បានមើលពិធីប្រគល់រង្វាន់បែបឌីជីថល និងបែបកូនកាត់របស់យើង។ នៅឆ្នាំនេះ យើងបានប្រគល់ពានរង្វាន់ជាង 360ពាន។

កម្មវិធី PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រលើកទី 16 រៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុន PropertyGuru Group ដែលមានអ្នកឧបត្ថម្ភដូចជា ក្រុមហ៊ុន Kohler ដែលជាអ្នកឧបត្ថម្ភលំដាប់ platinum ក្រុមហ៊ុន Leading Real Estate Companies of the World® លំដាប់ gold ដៃគូផ្សព្វផ្សាយផ្លូវការ Batdongsan.com.vn DDProperty.com PropertyGuru.com.my PropertyGuru.com.sg និង Rumah.com ដៃគូទូរទស្សន៍ខ្សែកាបផ្លូវការ History Channel ទស្សនាវដ្ដីផ្លូវការ PropertyGuru Property Report ដៃគូទំនាក់ទំនងសាធារណៈផ្លូវការមាន Dreamhub Consultancy, FleishmanHillard, Infinity Communications, Klareco Communications, MMG Group, PR Wire Consultancy, T&H Communications និង Two Way PR ដៃគូសប្បុរសធម៌ផ្លូវការ Right To Play ដៃគូ ESG ផ្លូវការ Baan Dek Foundation សមាគមគាំទ្រមាន Asia MarTech Society សភាពាណិជ្ជកម្មអង់គ្លេសនៅប្រទេសថៃ (British Chamber of Commerce Thailand), Ceylon Institute of Builders, Design Epoch, Global Design Awards Lab, Green Building Consulting & Engineering និង Singapore Estate Agents Association និងអ្នកត្រួតពិនិត្យផ្លូវការ HLB៕

To Top