ថ្ងៃទី៦ ខែមករា ជាខួបមួយឆ្នាំនៃព្រឹត្តិការណ៍ ចលាចលនៅវិមានរដ្ឋសភា សហរដ្ឋអាមេរិក ។ គិតរហូតដល់បច្ចុប្បន្ននេះ តើព្រឹត្តិការណ៍កើតឡើង នៅវិមានរដ្ឋសភាអាមេរិកជាបាតុកម្មហិង្សាឬមួយក៏ជា ការធ្វើតវ៉ាស្វែងរកយុត្តិធម៌ ដើម្បីការបោះឆ្នោតសកល? បក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យរបស់ សហរដ្ឋអាមេរិក នៅតែមានការខ្វែងគំនិតគ្នា ហើយមានទំនាស់យ៉ាងស្រួចស្រាវ។
កាស៊ើបអង្កេតរបស់ ទីភ្នាក់ងារសារព័ត៌មានAP របស់អាមេរិកបានបង្ហាញថា សមាជិកបក្សសាធាណរដ្ឋចំនួន ៣០ភាគរយសម្គាល់ឃើញថា ព្រឹតិ្តការណ៍នៅវិមានរដ្ឋសភាអាមរិក គឺ “អហិង្សា” រីឯសមាជិកបក្សប្រជាធិបតេយ្យ ៩០ភាគរយ បែរជាសម្គាល់ឃើញថា ព្រឹត្តិការណ៍នេះបានប្រើប្រាស់ “កម្លាំងហិង្សាយ៉ាងខ្លាំង” ឬ “កម្លាំងហិង្សាហួសហេតុ” ។
ការសន្និដ្ឋានរបស់អ្នកនយោបាយ ទៅលើព្រឹតិ្តការណ៍នេះ បានក្លាយជាសេចកី្តបញ្ជាក់ពី ចិត្តស្មោះចំពោះបក្សពួករួចទៅហើយ ។ ព្រឹត្តិការណ៍ដ៏មានគ្រោះមហន្តរាយមួយ លើកបានក្លាយជាឧបករណ៍ របស់បក្សនយោបាយ មិនបាច់សង្ស័យឡើយ នេះជារឿងគួរឱ្យអាម៉ាស់មុខបំផុត។
ព្រមពេលជាមួយគ្នានេះ ភាពបែកបាក់គ្នាដែលបណ្តាលមកពី ព្រឹត្តិការណ៍នៅវិមានរដ្ឋសភានេះ ធ្វើឱ្យ “នយោបាយវេតូ”របស់អាមេរិក មានភាពកាន់តែផុយស្រួយ ។ ក្នុងមួយឆ្នាំកន្លងមក កិច្ចការដែលពាក់ព័ន្ធ នឹងជីវភាពរស់នៅរបស់ប្រជាជន ដូចជាកំណែទម្រង់ខាងកិច្ចការសមត្ថកិច្ច វិធានការគ្រប់គ្រងកាំភ្លើង និងផែនការចំណាយ សេដ្ឋកិច្ចជាដើមបានធ្លាក់ក្នុងសភាពជាប់គាំងជាបន្តបន្ទាប់ ដោយឡែក អភិបាលកិច្ចសង្គមរបស់អាមេរិក ក៏បានរាំងស្ទះផងដែរ ។
ប្រការដែលកាន់តែមានគ្រោះថ្នាក់នោះ គឺឥទ្ធិពលរបស់ព្រឹត្តិការណ៍ នៅវិមានរដ្ឋសភាអាមេរិកទៅលើ “ការផ្តួលរលំរដ្ឋអំណាចសហរដ្ឋអាមេរិក” មានភាពកាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ ។ ការធ្វើប្រជាតិមតិរបស់អាមេរិក មួយលើកនៅចុងឆ្នាំ២០២១ បានបង្ហាញថា ប្រជាជនអាមេរិកចំនួនលើសពី ៣៤ភាគរយ សម្គាល់ឃើញថា ប្រជាពលរដ្ឋអាមេរិកធ្វើសកម្មភាពហិង្សា ទៅលើរដ្ឋាភិបាលអាមេរិក គឺ “សមហេតុផល” អត្រាមួយនេះជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេលរាប់សិបឆ្នាំចុងក្រោយនេះ ។
នាពេលថ្មីៗកន្លងទៅនេះ លោក Jimmy Carter អតីតប្រធានាធិបតីអាមេរិក បានចុះផ្សាយអត្ថបទលើកាសែត New York Times ថា “ប្រទេសយើងបាននិងកំពុង ស្ថិតនៅគែមជ្រលងជ្រោះនិងមានភាពរង្គោះរង្គើ ។ បើសិនជាមិនចាត់វិធានការភ្លាមៗនោះទេ យើងនឹងប្រឈមនឹងហានិភ័យពិតប្រាកដ ពោលគឺនឹងកើតមានការប៉ះទង្គិចក្នុងស្រុក ។” ទស្សនាវដី្តប្រចាំសប្តាហ៍ Time និង Newsweek ក៏បានសម្គាល់ឃើញដូចគ្នាថា “ស្រមោលសង្គ្រាមក្នុងស្រុក បាននិងកំពុងគ្របដណ្តប់លើអាមេរិក” ។
បើសិនជានិយាយថា មួយឆ្នាំមុន ព្រឹតិ្តការណ៍ចលាចល នៅវិមានរដ្ឋសភា អាមេរិក បានលាតត្រដាងនូវធាតុពិត នៃជំងឺធ្ងន់ធ្ងររបស់ “ប្រជាធិបតេយ្យបែបអាមេរិក ” នោះមួយឆ្នាំបន្ទាប់មក បាតុភូតដ៏អាក្រក់គ្រប់បែបយ៉ាង ក្នុងស្រុកអាមេរិកបានបង្ហាញឱ្យឃើញថា “ប្រជាធិបតេយ្យបែបអាមេរិក” បានក្លាយជាជំងឺរ៉ាំរ៉ៃគ្មានថ្នាំព្យាបាលបាន។
ប្រជាធិបតេយ្យមិនមែន ជាវត្ថុសម្រាប់តុបតែងទេ តែគឺត្រូវប្រើប្រាស់សម្រាប់ដោះស្រាយ បញ្ហាជាបន្ទាន់របស់ប្រជាជន ។ បច្ចុប្បន្ននេះ “ឱនភាពប្រជាធិបតេយ្យ”របស់អាមេរិក គួរឱ្យអ្នកផងភ្ញាក់ផ្អើលខ្លាំង អ្នកនយោបាយអាមេរិក ដែលចេះតែស្រែកពាក្យស្លោក គួរតែបោះបង់ចោលនូវភាពអាត្មានិយម និងអនុត្តរភាពហើយប្រញាប់ព្យាបាលជំងឺ “ប្រជាធិបតេយ្យបែបអាមេរិក” ឱ្យបានឆាប់ ។
បើសិនជាពួកគេនៅតែបន្ត ធ្វើទង្វើប្រឆាំងប្រជាធិបតេយ្យ បង្កការបដិបក្ខគ្នា និងបែកបាក់គ្នាដោយយក បញ្ហាប្រជាធិបតេយ្យធ្វើជាលេស នោះមុខជានឹងជំរុញឱ្យអាមេរិក ឱ្យធ្លាក់ក្នុងសភាពកាន់តែគ្រោះថ្នាក់ ជាក់ជាមិនខាន ៕