ព័ត៌មានជាតិ

កុមារអាយុ ៥ដល់ក្រោម១២ឆ្នាំ អាចចាក់វ៉ាក់សាំងដូសទី៣ បានហើយ ក្រោយមានគម្លាតចាក់លើកទី២ រយៈពេល៤ខែ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនកុមារដែលមានអាយុចាប់ពី៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋានរួចហើយ មានគម្លាតរយៈពេល ចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់ដូសទី២ នៅទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយក្នុងនោះ កុមារមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងកុមារដែលមានអាយុ ៥ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ៕

To Top