អត្ថបទ

ការពង្រឹងសន្តិសុខបច្ចេកវិទ្យាក្នុងវិស័យឯកជន ជាមួយសិក្ខាសាលាអនឡាញរបស់ Ezecom នៅថ្ងៃទី ០៩ មីនា វេលាម៉ោង ៩.០០ព្រឹក

ការវាយប្រហារតាមប្រពន្ធ័បច្ចេកវិទ្យាមានកើតឡើងគ្រប់ទីកន្លែងរួមទាំងប្រទេសកម្ពុជាផងដែរ។ ការវាយប្រហារ៥ប្រភេទដែលកើតមានជាញឹកញាប់នៅកម្ពុជាដូចជា ការហេកចូលគណនីហ្វេសបុក ​ការធ្វើអោយខូចកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់តាមបណ្តាញសង្គម, ការបោកបញ្ឆោតប្រាក់, ការវាយប្រហារដោយមេរោគលើកុំព្យូទ័រ និងការវាយប្រហារលើ​ Systems។

Link to webinar promotion video: ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា – YouTube

មានករណីពិតដែលបានកើតឡើងលើក្រុមហ៊ុនមួយនៅកម្ពុជាយើង ពួកគាត់មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលបានទទួលដំណឹងថាក្រុមហ៊ុនដៃគូររបស់គាត់នៅក្រៅប្រទេសមិនបានទទួលថវិការចំនួន១៥ម៉ឺនដុល្លា ដែលគាត់បានផ្ញើរអោយកាលពី៤ថ្ងៃមុននោះទេ បើទោះជាគាត់បានផ្ញើររួចរាល់ហើយក៏ដោយ។​ លុះពេលសើរើរមកវិញទើបគាត់ដឹងថា កាលពី៤ថ្ងៃមុននោះ ពេលដែលគាត់កំពុងតែឆាតជាមួយដៃគូរអាជីវកម្មរបស់គាត់តាមតេឡេក្រាម ក៏មានហែកគ័រ (Hacker)ចូលមកឆាតដោយបន្លំខ្លួនជាដៃគូរអាជីវកម្មក្រៅប្រទេសរបស់គាត់ ហើយអោយគាត់ផ្ញើរប្រាក់មកគណនីផ្សេងទៀតដោយប្រាប់ថាគណនីមុនមានបញ្ហាមិនអាចទទួលប្រាក់បាន។ ដូច្នេះគាត់ក៏បានផ្ញើរប្រាក់ទៅគណនីថ្មីនោះ ដោយគណនីនោះមិនមែនជារបស់ក្រុមហ៊ុនដៃគូររបស់គាត់នោះទេ ជាហេតុធ្វើអោយក្រុមហ៊ុនរបស់គាត់ត្រូវបាត់បង់ថវិការជាង១៥ម៉ឺនដុល្លាទៅហែកគ័រ (Hacker)នោះ។​

ក្នុងករណីបែបនេះតើគាត់ត្រូវស្វែងរកជំនួយរឺដាក់ពាក្យបណ្តឹងទៅខាងណាដើម្បីស្វែងរកថវិការរបស់គាត់មកវិញ? តើគាត់អាចមានសង្ឃឹមថាបានទទួលយកប្រាក់របស់គាត់បានមកវិញដែររឺទេ?

លើសពីនេះទៅទៀតតើមានវិធីសាស្រ្តការពារអ្វីខ្លះដើម្បីអាចអោយក្រុមហ៊ុន និងអាជីវកម្មនានាអាចការពារខ្លួនពីការវាយប្រហារទាំងនោះបាន?

​ចម្លើយទាំងនេះនឹងត្រូវបានបកស្រាយតាមរយះសិក្ខាសាលាអនឡាញ កម្ពុជាឈានមុខ ដែលរៀបចំឡើងដោយ ​ ក្រុមហ៊ុនEzecomលើប្រធានបទ « ការពង្រឹងសន្តិសុខបច្ចេកវិទ្យាក្នុងវ័ស័យឯកជន​ » ដែលមានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ៗមកពីស្ថាប័នរាជរដ្ឋ និងឯកជនរួមមាន៖

១. លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍

២. ឧត្តមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ

៣. អ្នកស្រី​​ ឈិម វរលក្ខណ៍ នាយិកាការិយាល័យគ្រប់គ្រងសន្តិសុខទិន្នន័យនៃធនាគារអេស៊ីលីដា ភីអិលស៊ី

៤. លោក Asitha DE COSTA នាយកផ្នែកព័ត៌មានវិទ្យានៃក្រុមហ៊ុន Ezecom

កម្មវិធីនេះនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី ០៩ ខែមីនា ២០២២ វេលាម៉ោង ៩:00ព្រឹក ដល់ ១១:00 ព្រឹក លើគេហទំព័រ​ហ្វេសបុករបស់: Ezecom, CTN, CNC, MY TV, Business Cambodia ​និង Royal Group the Companies។

អ្នកទាំងអស់គ្នាអាចចូលរួមទស្សនា​ដោយសេរី និង​ សួរសំណួររបស់លោកអ្នកទៅកាន់វាគ្មិនកំឡុងពេលផ្សាយផ្ទាល់ផងដែរ។

តាមរយៈសិក្ខាសាលាអនឡាញនេះ លោកអ្នកនឹងទទួលបានចំណេះដឹងបន្ថែមពី សុវត្ថិភាពក្នុងការប្រើប្រព័ន្ធឌីជីថល និងការស្វែងរកជំនួយពេលជួបបញ្ហាពីក្រសួងពាក់ព័ន្ធនានា។

ចុច Going ឬ Interested នៅលើEvent នៅទីនេះ (Event link) ដើម្បីកុំអោយខកខានការផ្សាយផ្ទាល់នេះ និង ចែករំលែកជូនក្រុមគ្រួសារ មិត្តភក្តិ ដើម្បីយល់ដឹងទាំងអស់គ្នា! ជួបគា្នពីរថ្ងៃទៀតណា!

Video Youtube link: https://youtu.be/89u_tvqa6fI

Event  Post link: https://www.facebook.com/492309577455604/posts/5259520787401102/

Event link: https://fb.me/e/1E18D2Un9

To Top