ឱកាសដ៏ល្អ! ការផ្តល់ជូនកម្ចីឥណទានទិញខុនដូរហូតដល់ទៅ ៧០% និងមានភាពងាយស្រួល តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូល្អ រវាងក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិននិងធនាគារ FTB
ភ្នំពេញ៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ បានរៀបចំកម្មវិធីចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានគេហដ្ឋាន ជាមួយនឹងធនាគារFTB ដែលជាធនាគារដៃគូ កាលពីព្រឹកនេះនៅថ្ងៃពុធ ទី1០ ខែមិថុនា ឆ្នាំ2026។ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏មានសារៈសំខាន់នេះ នឹងផ្តល់ជូនអតិថិជននៃគម្រោងខុនដូនៃបុរីអ័រគីដេ កាន់តែមានភាពបត់បែន និងទទួលបានលក្ខខណ្ឌកាន់តែពិសេស ដោយទំហំកម្ចីទិញខុនដូកើនឡើងរហូតដល់70% នៃតម្លៃអចលនទ្រព្យ ជាមួយនឹងអត្រាការប្រាក់កាន់តែល្អគឺចាប់ពី7% (សម្រាប់ប្រាក់ដុល្លារ) និងរយៈពេលកម្ចីបានដល់រហូតដល់20ឆ្នាំ ។
ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក ឈន សុផល នាយកចាត់ការទូទៅផ្នែកហិរញ្ញវត្ថុ តំណាងឱ្យ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីសោមន្សរីករាយក្រៃលែងចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរ ជាមួយនឹងធនាគារFTB ដោយបាននាំមកនូវលក្ខខណ្ឌផ្តល់កម្ចីឥណទានសម្រាប់ការទិញខុនដូកាន់តែល្អប្រសើរ ដោយទំហំកម្ចីកាន់តែធំ ជាមួយនឹងអត្រាការប្រាក់ទាបជាងមុន។ កិច្ចសហប្រតិបត្តិការដ៏ល្អនេះ គឺដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញប្បទានសម្រាប់ការទិញខុនដូនៅគម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ និងជាឪកាសដ៏ល្អដែលអតិថិជនអាចទទួលបានខុនដូក្នុងក្តីស្រមៃរបស់ខ្លួន ជាមួយនឹងលក្ខខណ្ឌឥណទានដ៏ប្រសើរមិនធ្លាប់មាន”។
ឆ្លៀតក្នុងឱកាសនេះ លោក ឌិតសុចល ប្រធាននាយកប្រតិបត្តិរបស់ធនាគារFTB ក៏បានបន្ថែមថា “តាមរយៈការចុះអនុស្សរណៈនៅក្នុងថ្ងៃនេះ ស្ថាប័នយើងទាំងពីរ ក៏បានត្រៀមរួចជាស្រេច ក្នុងការបង្កើន និងពង្រីកកិច្ចសហការរួមគ្នា ក្នុងការផ្ដល់ភាពងាយស្រួលដល់អតិថិជន ដែលមានបំណងទិញផ្ទះផងដែរពី ក្រុមហ៊ុន «Orkide Development» អាចស្នើប្រាក់កម្ចី ពីធនាគារ FTB រហូតដល់8០% ក្នុងទំហំទឹកប្រាក់សរុបនៃតម្លៃអចលនទ្រព្យ រីឯរយៈពេលកម្ចីគឺបានរហូតដល់២០ឆ្នាំ ក្នុងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ 7% សម្រាប់ប្រាក់ដុល្លារ ជាមួយលក្ខខណ្ឌងាយស្រួល ក្នុងការអនុម័តប្រាក់កម្ចី និងមានកម្មវិធីពិសេសសម្រាប់អតិថិជន ក៏ដូចជាបុគ្គលិកធនាគារផងដែរ”។
សម្រាប់ហិរញ្ញប្បទាន និងការផ្តល់ជូនពិសេសនេះអាចស្នើរបានគ្រប់គម្រោងរបស់អ័រគីដេឌីវែឡុបម៉ិន
– គម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធីជាគម្រោងធំទំហំជាង200ហិកតា ប្រចាំខណ្ឌជ្រោយចង្វារមានច្រើនប្រភេទផ្ទះនិងតម្លៃចាប់ពី15ម៉ឺនដុល្លារឡើងទៅ ស្ថិតនៅតាមបណ្តោយផ្លូវ6A។
– គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ស្ថិតនៅតាមបណ្តោយផ្លូវ105K មានទាំងផ្ទះអាជីវកម្ម វីឡាសម្រាប់រស់នៅ វីឡាភ្លោះ វីឡាទោល ការបង់ប្រាក់ងាយស្រួលចាប់ពី$888/ខែ ឥតការប្រាក់រហូតដល់2ឆ្នាំ។
– និង គម្រោង ខុនដូ អ័រគីដេ ខុនដូលំដាប់ផ្កាយប្រាំ ស្ថិតតាមបណ្តោយផ្លូវ2004 មានតម្លៃចាប់ពី4ម៉ឺនដុល្លារឡើងទៅ។
លើសពីនេះ ក្នុងឱកាសពាក់កណ្តាលឆ្នាំនេះក្រុមហ៊ុនអ័រគីដេក៏មាននូវប្រូម៉ូសិនមិនធ្លាប់មានទិញផ្ទះថែមខុនដូ និងការបញ្ចុះតម្លៃកាន់តែច្រើនជាងមុន ការប្រាក់បង់ងាយស្រួលដែលខុនដូបង់ត្រឹម $350/ខែ ទិញភ្លាមចូលនៅភ្លាម។
អំពីក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន
ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ដែលពោរពេញដោយបទពិសោធន៍ ទំនួលខុសត្រូវខ្ពស់ និងឈានមុខគេមួយក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់គេហដ្ឋានដែលរចនាបថប្រណិត និងស៊ីវិល័យ។
គ្រប់គម្រោងរបស់ បុរី អ័រគីដេ ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុន និងពីក្រុមវិស្វករជំនាញរបស់បុរី ដោយធានានូវគុណភាពសំណង់ខ្ពស់ ប្រណិតភាព សោភណភាពនៃរចនាបថ ស្ថាបត្យកម្ម ក៏ដូចជាផាសុកភាព និងសុវត្ថិភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជន ដោយគម្រោងនីមួយៗ ហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ ក្លិបហាត់ប្រាណ បឹងសិប្បនិមិ្មត ជាពិសេសនៅក្នុងបរិវេណគម្រោងទាំងមូល ត្រូវបានយាមការដោយក្រុមសន្តិសុខបុរី ២៤ម៉ោងលើ ២៤ម៉ោង។
ព័ត៌មានលម្អិតបន្ថែម៖
ទំនាក់ទំនង៖ 098733333
ទីតាំងគម្រោង (ផ្លូវ 2004) ៖ bit.ly/OrkideTheCondominium
តេលេក្រាម ៖ t.me/OrkideDevelopment_Telegram
ហ្វេសបុក ៖ m.me/orkidedevelopment














