ភ្នំពេញ៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ បានរៀបចំកម្មវិធីចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានគេហដ្ឋាន ជាមួយនឹងធនាគារFTB ដែលជាធនាគារដៃគូ កាលពីព្រឹកនេះនៅថ្ងៃពុធ ទី1០ ខែមិថុនា ឆ្នាំ2026។ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏មានសារៈសំខាន់នេះ នឹងផ្តល់ជូនអតិថិជននៃគម្រោងខុនដូនៃបុរីអ័រគីដេ កាន់តែមានភាពបត់បែន និងទទួលបានលក្ខខណ្ឌកាន់តែពិសេស ដោយទំហំកម្ចីទិញខុនដូកើនឡើងរហូតដល់70% នៃតម្លៃអចលនទ្រព្យ ជាមួយនឹងអត្រាការប្រាក់កាន់តែល្អគឺចាប់ពី7% (សម្រាប់ប្រាក់ដុល្លារ) និងរយៈពេលកម្ចីបានដល់រហូតដល់20ឆ្នាំ ។ ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក ឈន...
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃ២ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ...
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ គឺជាថ្ងៃចាប់ផ្តើមប្រារព្ធពិធីបុណ្យភូមិអ័រគីដេ២០២៦ ដែលរៀបចំឡើងរយ:ពេលពីរថ្ងៃគឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ និងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅ គម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ ។ បុណ្យភូមិអ័រគីដេឆ្នាំនេះ ធ្វើឡើងដើម្បីចូលរួមអភិរក្ស...
(ភ្នំពេញ 31 តុលា 2025)៖ ក្រុមហ៊ុន Orkide Development បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដើម្បីបង្កើតភាពសហការថ្មីដែលនឹងនាំមកនូវអត្ថប្រយោជន៍បន្ថែមដល់អ្នករស់នៅក្នុងសហគមន៍អ័រគីដេ។ ការចុះហត្ថលេខាត្រូវបានរៀបចំដោយមាន លោក គ្រួច សុភក្ត្រា នាយកចាត់ការទូទៅ Orkide Development និង លោក ម៉ៃឃើល វ៉ាល ប្រធាននាយកប្រតិបត្តិនៃ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ។ តាមរយៈកិច្ចសហការនេះ អ្នករស់នៅក្នុងគម្រោងអ័រគីដេទាំងអស់និងបុគ្គលិក នឹងទទួលបានអត្ថប្រយោជន៍បន្ថែម ដោយមានការបញ្ចុះតម្លៃពិសេសពី សាលាអន្តរជាតិ...