អត្ថបទ

ជារឿងដ៏ចម្លែក មិនមានឧកញ៉ាណាហ៊ានធ្វើ ស្រាប់តែលោកឧកញ៉ាចិត្តធម៌ម្នាក់ ធ្វើរឿងមួយ ក្នុងថ្ងៃកំណើត មិនយកលុយទៅជប់លាង សុខចិត្តមកបរិច្ចាគ


ព្រះវិហារ៖ លោកឧកញ៉ាចិត្តធម៌ម្នាក់ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងលោកជំទាវ នង ស្រីពេជ្រ ធ្វើរឿងមួយក្នុងថ្ងៃ កំណើតមិនយកលុយទៅជប់លាងសុខចិត្តមកបរិច្ចាគជារឿងដ៏ចម្លែកមិនដែលមានឧកញ៉ាណាហ៊ានធ្វើទាល់តែសោះ។
ស្ថិតក្នុង ភូមិសាស្ត្រខេត្តព្រះវិហារនៅថ្ងៃទី៣១ ខែមីនានេះ អ្នកជំនួញម្នាក់បានដឹកដៃភរិយាយកថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនលោក បេន ដែលជាសកម្មជនការពារព្រៃឈើនិង សត្វព្រៃ។

អ្នកជំនួញខាងលើនេះគឺ ឈ្មោះ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងលោកជំទាវ នង ស្រីពេជ្រ ដែលអ្នកទាំងពីរកំពុងតែកាន់កាប់ជំនួញក្រុមហ៊ុន ហាងបញ្ចាំនិងអចលនទ្រព្យផងដែរ។

លោកឧកញ៉ា វិចិត្រដារ៉ា លើកឡើងថា «ថ្ងៃនេះជាថ្ងៃ ខួបចំរើនវ័យ របស់ខ្ញុំ 31/03/2022 ខ្ញុំសូមផ្លាស់ប្តូរពីការជប់លៀង ជួបជុំ យកថវិកាចូលរួមរួមជាមួយលោកបេន មានមី កញ្ចប់ ៥ កេសទឹកក្រូចនិង ភេសជ្ជៈគោជល់ ៥កេសថវិការ ៥០០ដុល្លា ដែលជាសកម្មជនការពារព្រៃឈើនិង សត្វព្រៃ ក្នុង ភូមិសាស្ត្រខេត្តព្រះវិហារ ។

អ្នកជំនួញខាងលើបានរំលឹកថា សូមអបអរសាទរដល់លោកបេន និងក្រុមគ្រួសារដែលព្រះមហាក្សត្រសព្វព្រះរាជហឫទ័យផ្តល់ជូននៅសញ្ជាតិកម្ពុជាជូនគាត់ទាំងគ្រួសារ៕

To Top