ព័ត៌មានអន្តរជាតិ

Update៖ លោក Zelensky បំពេញទស្សនកិច្ចទៅកាន់ទីតាំង ដែលមានពលរដ្ឋស៊ីវិល ស្លាប់យ៉ាងរង្គាល

" "

បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បានបំពេញទស្សនកិច្ចទៅកាន់ ទីក្រុង Bucha កាលពីថ្ងៃចន្ទ ម្សិលមិញដើម្បីអាចបញ្ជាក់ឡើងវិញពីការចោទប្រកាន់ទៅ លើប្រទេសរុស្សីចំពោះករណី បទ ឧក្រិដ្ឋកម្មសង្គ្រាម និងអំពាវនាវសុំឲ្យមានការថ្កោលទោស ធ្ងន់ធ្ងរ ចំពោះការបាត់បង់ជីវិតពលរដ្ឋ ស៊ីវិលអ៊ុយក្រែន ជាច្រើននាក់នៅទីនេះ។

យោងតាមការចេញផ្សាយរបស់ rt បានឲ្យដឹងដែរថាទីក្រុងនេះ ស្ថិតនៅភាគពាយ័ព្យនៃរដ្ឋធានីអ៊ុយក្រែន ហើយកាលពីចុងសប្តាហ៍ កន្លងមកបានក្លាយទៅ ជាប្រធានបទយ៉ាងក្តៅគគុកចំពោះការបាត់បង់ជីវិត ពលរដ្ឋស៊ីវិលជាច្រើននាក់ដេកស្លាប់ពាសពេញផ្លូវ ដោយសារការវាយប្រហារពីសំណាក់រុស្សី។

" "

លោក Zelensky បានធ្វើដំណើរមកដល់ទីនេះកង កម្លាំងយោធាដែលមានចំនួនយ៉ាង ច្រើននិងព្រមទាំងជាមួយនឹងក្រុមអ្នកកាសែត បរទេសជាច្រើនផងដែរ ដើម្បីអាចធ្វើការរាយការណ៍ ចេញពីទីតាំងនេះទុកធ្វើជាភស្តុតាង សម្រាប់ចោទប្រកាន់រុស្សី៕

" "

ប្រែសម្រួល៖ស៊ុនលី

To Top