តូក្យូ៖ ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ បានបង្កឱ្យមានភាពតានតឹងឆ្លងច្រកសមុទ្រ និងធ្វើឱ្យប្រទេសចិន ខឹងសម្បារ ខណៈពេលដែលកំពុងធ្វើឱ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ប៉ុន្តែវាក៏អាចជំរុញឱ្យប្រទេសជប៉ុនបង្កើនការចំណាយលើផ្នែកយោធាផងដែរ នៅពេលដែលទីក្រុងតូក្យូផ្លាស់ទី ដើម្បីពង្រឹងការការពាររបស់ខ្លួន។
ប្រតិកម្មខឹងសម្បារជាបន្តបន្ទាប់ពីប្រទេសចិនបានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេល ២៥ឆ្នាំត្រូវបានធ្វើឡើងដោយផ្គើននឹងការព្រមានម្តងហើយម្តងទៀតពីទីក្រុងប៉េកាំង ដែលចាត់ទុកកោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងថាជារបស់ខ្លួន។
ជាមួយនឹងលោកស្រី Pelosi បានសន្យាថានឹងមានការប្តេជ្ញាចិត្ត “ដែកថែប” របស់សហរដ្ឋអាមេរិក ក្នុងការរក្សាលទ្ធិប្រជាធិបតេយ្យក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃពុធជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ប្រទេសចិនត្រូវបានគេរំពឹងថា នឹងពង្រឹងកម្លាំងយោធារបស់ខ្លួននៅពេលដែលខ្លួនមានឥរិយាបថក្នុងការស្វែងរកការបង្រួបបង្រួមឡើងវិញ។
លោក Tai Wan-chin សាស្ត្រាចារ្យកិត្តិយសនៅសាកលវិទ្យាល័យ Tamkang ក្នុងទីក្រុង New Taipei បានឲ្យដឹងថា “ការគំរាមកំហែងកាន់តែខ្លាំងដល់សន្តិសុខរបស់តៃវ៉ាន់ដោយរដ្ឋាភិបាលក្រុងប៉េកាំងទំនងជាធ្វើឲ្យរដ្ឋាភិបាលជប៉ុន និងមតិសាធារណៈគាំទ្រកាន់តែខ្លាំងលើគោលនយោបាយមួយ”។
ដោយសារកោះតៃវ៉ាន់ស្ថិតនៅចម្ងាយត្រឹមតែ ១១០គីឡូម៉ែត្រពីកោះមួយនៅក្នុងខេត្តភាគខាងត្បូងនៃកោះអូគីណាវ៉ារបស់ប្រទេសជប៉ុន ក្តីបារម្ភក៏កំពុងកើនឡើងនៅក្នុងទីក្រុងតូក្យូ ជុំវិញស្ថានការណ៍តានតឹងកាន់តែខ្លាំងឡើង។
លោក Tai បានលើកឡើងថា ដំណើរទស្សនៈកិច្ចរបស់លោកស្រី Pelosi ថែមទាំងអាចផ្តល់សន្ទុះយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីពិនិត្យឡើងវិញនូវមាត្រាទី៩ នៃរដ្ឋធម្មនុញ្ញសន្តិភាពរបស់ប្រទេសជប៉ុន ដែលលុបចោលសង្រ្គាមក្នុងរយៈពេលមួយទសវត្សរ៍។
គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Fumio Kishida បាននឹងកំពុងសម្លឹងរកមើលការបង្កើនការចំណាយលើវិស័យការពារជាតិក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដល់ចំនួនស្មើនឹង ២ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬច្រើនជាងនេះ ដែលជាគោលដៅដែលសមាជិកនៃសន្ធិសញ្ញាអង្គការអាត្លង់ទិកខាងជើង។ប្រែសម្រួល ឈូក បូរ៉ា