អត្ថបទ

កម្មវិធីបុណ្យម្ហូប ដ៏អស្ចារ្យដំបូងគេ បានមកដល់ប្រទេសកម្ពុជាហើយ

សប្បាយលើសពីអ្វីដែល រំពឹងទុកមួយកម្រិតទៀត! ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ នឹងរៀបចំកម្មវិធីធំមួយហើយ ប្លែកដែលមិនធ្លាប់មានពីមុនមក ដែលមានឈ្មោះថា កម្មវិធីបុណ្យម្ហូបស្រាបៀរអាន់ឆ័រវ៉ាយ ដែលជាកម្មវិធីពិពរណ៍ម្ហូបខ្មែរ ចម្រុះមកពីជុំវិញប្រទេស ទាំងម្ហូបប្រចាំតំបន់ដែល ប្រជាជនខ្មែរតែងតែបរិភោគ និងម្ហូបប្រពៃណីកម្រៗ ដែលយើងមិនសូវជួបប្រទះ។ អមជាមួយនឹងម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក៏មានបំណងចង់អន្រួនកម្មវិធីនេះ ឲ្យកាន់តែមានភាពសប្បាយ រីករាយបន្ថែមមួយកំរិតទៀត ជាមួយនឹងការប្រកួតលេងហ្គេមសប្បាយៗ (Extra Challenge) ដែលបេក្ខជនតម្រូវឲ្យធ្វើការ ប្រកួតគ្នាទាក់ទងជាមួយមុខម្ហូប និងហ្គេមសប្បាយៗជាច្រើនវគ្គ។ ការប្រកួតនេះនឹងចាប់ផ្តើមពីការ ជម្រុះជ្រើសរើសជើងឯកប្រចាំខេត្តនីមួយៗ ដើម្បីមកប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ មានតែបេក្ខជន ៥ រូបប៉ុណ្ណោះដែលអាចមកប្រកួត ដណ្តើមដំណែងម្ចាស់ជ័យលាភី ដែលនឹងទទួលបាន រង្វាន់ធំដែលមានដូចជា៖ ខ្សែកមាស ស្រាបៀរអាន់ឆ័រវ៉ាយ អង្ករបាត់ដំបង1តោន និងរង្វាន់ដ៏អស្ចារ្យ ជាច្រើនសន្ធឹកសន្ធាប់ទៀត។

ប្រាកដណាស់ កម្មវិធីនេះនឹងក្លាយជាកម្មវិធី ពិព័រណ៍ម្ហូបខ្មែរដែលធំសម្បើម និងសប្បាយជាងគេនៅប្រទេសកម្ពុជា ដែលនឹងធ្វើ នៅក្នុងខេត្តចំនួន ៥ ជាបន្តបន្ទាប់គ្នា ចាប់ផ្តើមពីខេត្តបាត់ដំបង ក្រុងតាខ្មៅ ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង និងខេត្តកំពង់ចាម ចាប់ពីខែតុលាឆ្នាំ ២០២២ ខាងមុខនេះតទៅ។

នៅក្នុងពិភពដែលសម្បូរទៅ ដោយប្រពៃណីយ៉ាងសម្បូរបែប រសជាតិប្លែកៗជាច្រើន និង មុខម្ហូបថ្មីៗច្រើនអនេកសម្រាប់ភ្លក្ស បងប្អូនប្រជាជនខ្មែរតែងតែ មិនមើលរំលងនូវរសជាតិម្ហូប ដើមកំណើតរបស់ខ្លួន និងរមែងចង់បរិភោគម្ហូប និងរសជាតិប្លែកដែល ម្ហូបខ្មែរតែងតែផ្តល់ជូន។ ដោយហេតុនេះហើយបាន ជាក្រុមហ៊ុនស្រាបៀរអាន់ឆ័រ មានគោលបំណងចង់នាំយក នូវមុខម្ហូបប្លែកៗពីក្នុងស្រុក និងក្នុងតំបន់ជុំវិញប្រទេសកម្ពុជាមកដាក់បង្ហាញ និងផ្សព្វផ្សាយ ក៏ដូចជាគាំទ្រស្នាដៃម្ហូបខ្មែរ នៅក្នុង កម្មវិធីបុណ្យម្ហូបស្រាបៀរអាន់ឆ័រវ៉ាយ នេះ។ បើនិយាយពីតំបន់ប៉ែកខាងជើង ដឹងតែនឹកទៅដល់រសជាតិ មាន់ដុតសៀមរាប ងៀតក្របីរតនគិរី និងពោះគោទឹកប្រហុកពោធិ៍សាត់ហើយ។ ចំណែកឯនៅតំបន់ខាងត្បូង មានពងទាកូនតាកែវក្តៅៗ ក្តាមសេះចំហុយកំពត មឹកបំពង់អាំងព្រះសីហនុ និង ឃ្មុំអាំងកំពង់ស្ពឺ។ បើតំបន់ប៉ែកខាងកើតវិញក៏មិនចាញ់គេដែរ ពីព្រោះមានតាំងពីក្រួចបំពងកំពង់ធំ អាពីងកំពង់ចាម សាច់អាំងទឹកកាពិត្បូងឃ្មុំ ក្រឡានក្រចេះ និងជ្រូកកណ្តុរអាំងមណ្ឌលគិរី គ្រាន់តែរៀបរាប់ក៏ឃ្លានដែរ។ ប៉ែកខាងលិចវិញកាន់តែពិសេស ពីព្រោះមានណែមបាត់ដំបង ខ្ចងបន្ទាយមានជ័យ ប្រហិតគ្រប់មុខពីប៉ោយប៉ែត និងបាយអង្ករបាត់ដំបង។

មុខម្ហូបទាំងអស់នេះគ្រាន់តែ ជាម្ហូបមួយចំនួនតូចដែលនឹង មានវត្តមាននៅក្នុងកម្មវិធីនេះតែប៉ុណ្ណោះ ហើយអ្នកទាំងអស់គ្នាប្រាកដជា នឹងឃើញម្ហូបឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀតផងដែរ។ ម្ហូបខ្មែរគឺជាអត្តសញ្ញាណ ដ៏លេចធ្លោរបស់ប្រទេសយើង ហើយម្ហូបនីមួយៗសុទ្ធសឹងតែ មានចំណុចពិសេសរៀងៗខ្លួន ដែលមានរសជាតិប្លែកមាត់ ទៅតាមតំបន់នីមួយៗ។ ពេលនិយាយអំពីម្ហូបខ្មែរម្តងៗ គឺថាពិបាកសម្រេចចិត្តថា ញុំាមួយណាទុកមួយណាមែនទែន ពីព្រោះម្ហូបខ្មែរយើង ពីមួយខេត្តទៅមួយខេត្ត សុទ្ធតែមានរសជាតិប្លែកៗ ហើយខុសគ្នាទាំងអស់ ហើយយើងនឹងទទួលបាននូវ អារម្មណ៏ដូចកំពុងញុំាបាយ នៅផ្ទះអញ្ចឹងរាល់ពេលដែល យើងទទួលទានម្ហូបខ្មែរម្តងៗ។

លើសពីនេះទៅទៀត កម្មវិធីបុណ្យម្ហូបស្រាបៀរអាន់ឆ័រវ៉ាយ នឹងមានការចូលរួមពីសំណាក់តារាសម្តែង និង ពិធីករកញ្ញា រ៉ូលីន រួមជាមួយវត្តមានរបស់តារាចម្រៀង លោកឧកញ៉ា ខេមរៈ សិរីមន្ត ដើម្បីអង្រួនកម្មវិធីទាំងមូលឲ្យ កាន់តែមានភាពសប្បាយរីករាយ។

ចូលរួម កម្មវិធីបុណ្យម្ហូបស្រាបៀរអាន់ឆ័រវ៉ាយ ដើម្បីទទួលបាននូវបទពិសោធន៏ ការញុំាដ៏សម្បូរបែប និង ចង្ក្រានអាំងសាច់ដ៏វែងជាងគេបង្អស់ ដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា រួមជាមួយកន្លែងថតរូបស្អាតៗជាច្រើន។ ពីព្រោះ យើងជឿជាក់ថា ការញុំាម្ហូបខ្មែរឲ្យមាន ឱជារសឈ្ងុញឆ្ងាញ់គឺជា ការបរិភោគរួមគ្នាដែលមានលក្ខណៈ ដូចនៅតាមតំបន់ជនបទដែល បងប្អូនប្រជាពលរដ្ឋខ្មែរតែងតែប្រតិបត្តិ។

Kelly Cheng ដែលជាប្រធានគ្រប់គ្រងផ្នែកទីផ្សារ នៅក្រុមហ៊ុនស្រាបៀរអាន់ឆ័រ មានប្រសាសន៍ថា៖ “នេះគឺជាលើកដំបូងសម្រាប់យើង ដែលបានរៀបចកម្មវិធីបែបនេះ ហើយ យើងក៏ចង់បង្កើនភាពសប្បាយរីករាយ ជាមួយការប្រកួតគ្នាលេងហ្គេមសប្បាយៗ (Extra Challenge)ជាច្រើន។ ជាមួយគ្នានេះដែរយើង ក៏មានការដាក់បង្ហាញនូវចង្ក្រានអាំងសាច់ វែងជាងគេនៅប្រទេសកម្ពុជា ដែលគ្រប់គ្នាអាចចូលរួមភ្លក្ស សាច់អាំងបានភ្លាមៗនៅនឹងកន្លែង លើសពីនេះទៀត យើងគិតថាជានេះក៏ជា កន្លែងថតរូបស្អាតៗផងដែរ សម្រាប់បងប្អូនដែលចូលចិត្តថតរូបផុស នៅក្នុងបណ្តាញសង្គម។ យើងក៏មានវត្តមានតារាកិត្តិយសល្បីៗ ដើម្បីឲ្យកម្មវិធីទាំងមូល កាន់តែមានភាពសប្បាយ ព្រោះថាយើងពិតជាចង់ឲ្យ អ្នកចូលរួមទាំងអស់អាចត្រលប់ ទៅផ្ទះវិញជាមួយនឹងអនុស្សាវរីយ៍ល្អៗ បានសាកស្នាដៃម្ហូបខ្មែរឆ្ងាញ់ៗ និងលេងហ្គេមកម្សាន្តសប្បាយៗ បន្ទាប់ពីចូលរួមនៅក្នុងកម្មវិធីនេះ។”

គួររំលឹកផងដែរថាស្រាបៀរអាន់ឆ័រវ៉ាយ គឺជាស្រាបៀរដែលមានគុណភាពខ្ពស់ ផលិតពីអង្ករបាត់ដំបងដ៏ប្រណិត ហើយថែមទាំងផ្តល់ជូននូវ រសជាតិកាន់តែស្រាលស្រទន់ ដែលជួយបង្កើនឱជារស ម្ហូបអាហារឲ្យកាន់ឈ្ងុយឆ្ងាញ់។
សម្រាប់បងប្អូនដែលស្ថិតនៅខេត្តទាំង ៥ ខាងលើដែលមានដូចជា ខេត្តបាត់ដំបង ក្រុងតាខ្មៅ ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង និងខេត្តកំពង់ចាម ចាំជួបគ្នានៅក្នុង កម្មវិធីបុណ្យម្ហូបស្រាបៀរអាន់ឆ័រវ៉ាយ ណា ដើម្បីដកយកនូវបទពិសោធន៍ដ៏ប្លែក និងសប្បាយរីករាយពីកម្មវិធី ពិពរណ៍ម្ហូបខ្មែរដំបូងគេបង្អស់ នៅប្រទេសកម្ពុជា។ អ្វីដែលសំខាន់ជាងគេនោះគឺ បងប្អូនដែលមានចំណាប់អារម្មណ៏ ក្នុងការប្រកួតដណ្ដើមរង្វាន់ធំខ្សែកមាស ពីការប្រកួតលេងហ្គេមសប្បាយៗ (Extra Challenge) សូមកុំភ្លេចចុះឈ្មោះទាំងអស់គ្នាណា៕

សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីបុណ្យម្ហូបស្រាបៀរអាន់ឆ័រវ៉ាយ សូមចូលទៅកាន់គេហទំព័រ https://www.facebook.com/AnchorBeerKH ឬ follow Instagram របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ @funfoodlovesrkh
ស្រាបៀរអាន់ឆ័រវ៉ាយ សូមពិសាដោយការទទួលខុសត្រូវ។

To Top