អត្ថបទ

អស្ចារ្យ! EZECOM LOVE PROMO អ៊ិនធឺណិតទំហំ 30Mbps តម្លៃតែ $18 ប៉ុណ្ណោះ!

សម័យបច្ចុប្បន្ននេះ មនុស្សស្ទើរគ្រប់រូបគឺមាន តម្រូវការជាចាំបាច់ក្នុងការប្រើប្រាស់់ អ៊ិនធឺណិត មិនថាសម្រាប់ការធ្វើការ ការរៀនសូត្រ ការទំនាក់ទំនង ស្រាវជ្រាវ និងកម្សាន្តជាដើម។ សេវាអ៊ិនធឺណិតដែលមានគុណភាពខ្ពស់ ដំណើរការរលូន ច្រើនតែមានតម្លៃខ្ពស់ដែលនាំអោយ មានការលំបាកសម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពមធ្យម និងក្រោមមធ្យម។ ការស្វែងរកអ៊ិនធឺណិត ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យគឺជាអ្វី ដែលប្រជាជនខ្មែរត្រូវការ មិនថានៅទីក្រុង ឬទីរួមខេត្ត។

ថ្មីៗនេះ គេហទំព័រ និងហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន EZECOM បានផ្សាយចេញនូវប្រូម៉ូសិន “LOVE PROMO” ដោយផ្តល់ជូនជាពិសេសដែល មិនធ្លាប់មានពីមុនមក ដោយបង្កើតនូវអ៊ិនធឺណិតល្បឿនលឿន សម្រាប់គេហដ្ឋាន 30Mbps ក្នុងតម្លៃត្រឹមតែ 18$ ក្នុងមួយខែ ដែលការផ្តល់ជូននេះ ធ្វើឡើងក្នុងតែរយៈពេល ៣០ថ្ងៃប៉ុណ្ណោះ! លើសពីនេះ ក្រុមហ៊ុនបានបញ្ជាក់ទៀតថា អតិថិជនដែលបង់ថ្លៃសេវា 12 ខែ នឹងទទួលបានអ៊ិនធឺណិតបន្ថែម២ខែទៀត ព្រមទាំងការតម្លើងដោយឥតគិតថ្លៃផងដែរ!

លោកស្រី អ៊ុន បូផាននី នាយិកាទីផ្សារនិងទំនាក់ទំនង ក្រុមហ៊ុន EZECOM មានប្រសាសន៍ថា៖
«ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការរបស់អតិថិជនជាច្រើន ដែលបានស្នើសុំថា ពេលណា EZECOM មានប្រូម៉ូសិន កញ្ចប់សម្រាប់គ្រួសារតូច ឬប្រើសម្រាប់ឯកជន ក្នុងតម្លៃសមរម្យ ដែលអ្នកគ្រប់គ្នាអាចតភ្ជាប់។ ពេលនេះការទន្ទឹងរង់ចាំរបស់ លោកអ្នកបានមកដល់ហើយ ជាមួយអ៊ិនធឺណិតល្បឿនលឿនថេរ ជាមួយតម្លៃតែ 18$ តែប៉ុណ្ណោះ! យើងខ្ញុំ ពិតជាមានសេចក្តី សោមន្សរីករាយយ៉ាងក្រៃលែង ក្នុងការចែករំលែកកម្មវិធី “LOVE PROMO” នេះជូនដល់អតិថិជនគ្រប់រូប! »

លោកអ្នកដែលចង់ភ្ជាប់អ៊ិនធឺណិត ពេលនេះជាឱកាសដ៏ល្អហើយ ចូលទៅកាន់តំណលីងនេះ https://sl.ezecom.com.kh/5love ឬ ស្កេនកូដខាងក្រោមដើម្បីចុះឈ្មោះ និងប្រើប្រូម៉ូកូដ “5LOVE” ដើម្បីទទួលបានការតម្លៃពិសេសនេះ!

ប្រូម៉ូសិននេះនឹងផុតកំណត់នៅថ្ងៃទី ៣១ តុលា ឆ្នាំ២០២២ នេះហើយ។
*លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត!
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 085 888 181
វេបសាយ៖ https://ezecom.com.kh/

Ezecom គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត លំដាប់ខ្ពស់នៅកម្ពុជា ដែលមានភាគហ៊ុនខ្មែរ ១០០ភាគរយ និង មានបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ខ្សែកាប្លិ៍អុបទិចធំជាងគេនៅកម្ពុជា។ ក្រុមហ៊ុនបានទទួលវិញ្ញាបនប័ត្រ ISO ៩០០១-២០០៨ ក្នុងឆ្នាំ២០១១ វិញ្ញាបនប័ត្រ ISO ៩០០១-២០១៥ ឆ្នាំ២០១៨ និង២០២០ ហើយក៏បានឈ្នះពានរង្វាន់អន្តរជាតិ ដ៏មានកិត្យានុភាពជាច្រើនផងដែរ ៕

To Top