ម៉ូស្គូ៖ ទីក្រុងមូស្គូ មិនធ្វើពាណិជ្ជកម្មប្រេង ឧស្ម័នជាមួយបណ្តាប្រទេសនានា ដែលណែនាំតម្លៃ ខាងក្រោមនេះ គឺជាការវិវឌ្ឍចុងក្រោយបង្អស់ ក្នុងវិបត្តិអ៊ុយក្រែន។
លោក Valentyn Reznichenko ដែលជាប្រធានរដ្ឋបាល យោធា ក្នុងតំបន់នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលពីរគ្រាប់នៅឯកន្លែងដឹកជញ្ជូនមួយ នៅតំបន់ Kryvyi Rih និង Dnipropetrovsk។
អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន បានបង្ហោះនៅលើ Facebook ថា ប្រទេសរុស្ស៊ី នៅតែបន្តប្រមូលផ្តុំកងទ័ពឡើងវិញ ដើម្បីពង្រឹងកងពល និងអង្គភាពរបស់ខ្លួននៅក្នុងទិសដៅ Lyman, Avdiivka និង Novopavlivka ។
លោក Dmitry Peskov បានប្រាប់កម្មវិធីទូរទស្សន៍ ក្នុងស្រុកមួយថា រុស្ស៊ី ត្រូវបានដឹកនាំ ដោយផលប្រយោជន៍ផ្ទាល់ខ្លួន ហើយនឹងមិន “បាញ់ខ្លួនឯង” ប្រសិនបើលោកខាងលិច ដាក់កម្រិតលើតម្លៃថាមពល អ្នកនាំពាក្យវិមានក្រឹមឡាំង។
លោក Peskov បានបន្ថែមថា រុស្ស៊ីប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួន ដែលប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយរួចមកហើយថា ទីក្រុងមូស្គូ នឹងមិនធ្វើពាណិជ្ជកម្មប្រេង ឬឧស្ម័នជាមួយប្រទេសទាំងនោះ ដែលណែនាំតម្លៃកំណត់នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា