ព័ត៌មានជាតិ

អាល្លឺម៉ង់ ប្រកាសអំពើប្រល័យពូជ សាសន៍ នៅអ៊ុយក្រែន

បរទេស ៖ សភាអាល្លឺម៉ង់ កាលពីថ្ងៃពុធ បានអនុម័ត ដំណោះស្រាយមួយ ដោយប្រកាសថា គ្រោះអត់ឃ្លាន ឬទុរ្ភិក្ស ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ នៅក្នុងប្រទេស អ៊ុយក្រែន គឺសមនឹងចំណាត់ថ្នាក់ប្រវត្តិសាស្ត្រ និង នយោបាយនៃ “អំពើប្រល័យពូជសាសន៍” ដោយបន្ទោសវា ទៅលើសហភាពសូវៀត។ ដំណោះស្រាយនេះ មានន័យថា ទីក្រុងប៊ែរឡាំង គួរបន្តគាំទ្រអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីប្រកាសព័ត៌មានរបស់ សភាអាល្លឺម៉ង់ Bundestag បាននិយាយថា “ការស្លាប់ដ៏ច្រើនដោយសារ តែការអត់ឃ្លាន មិនមែនជាលទ្ធផល នៃការប្រមូលផល ដែលបរាជ័យនោះទេ ប៉ុន្តែជាទំនួលខុសត្រូវ នៃការដឹកនាំនយោបាយ នៃសហភាពសូវៀត ក្រោមការដឹកនាំរបស់ Joseph Stalin” ។ ដោយសំដៅទៅលើគ្រោះទុរ្ភិក្សក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ដោយពាក្យអ៊ុយក្រែន “Holodomor” សមាជិកសភាអាល្លឺម៉ង់ បាននិយាយថា វាតំណាងឱ្យ ” ឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ” ហើយថាតាមទស្សនៈ នាពេលបច្ចុប្បន្ននេះ “ការចាត់ថ្នាក់ប្រវត្តិសាស្ត្រ-នយោបាយ ជាអំពើប្រល័យ ពូជសាសន៍គឺជាក់ស្តែង” ។

យោងតាមដំណោះស្រាយ “ក្នុងរដូវរងាឆ្នាំ ១៩៣២/១៩៣៣ តែម្នាក់ឯង គឺមានមនុស្ស ៣-៣,៥ លាននាក់បានអត់ឃ្លានរហូដល់ស្លាប់នៅអ៊ុយក្រែន” ។ ខណៈដែល “មនុស្សរាប់លាននាក់ បានបាត់បង់ជីវិតដោយសារគ្រោះទុរ្ភិក្សដែលបង្កឡើង ដោយនយោបាយ” នៅក្នុងផ្នែកផ្សេងទៀត នៃសហភាពសូវៀត អ្នកនិពន្ធទទួលស្គាល់ ពួកគេទទូចថា ទុរ្ភិក្សនៅអ៊ុយក្រែន គឺជាគម្រោងរបស់សូវៀត ដើម្បីបំផ្លាញ “របៀបរស់នៅ ភាសា និងវប្បធម៌របស់អ៊ុយក្រែន៕

To Top