ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីហិរញ្ញ វត្ថុអាល្លឺម៉ង់បដិសេធ ទទួលយកសំណើសុំបង្កើន ថវិកាវិស័យការពារជាតិ

បរទេស ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអាល្លឺម៉ង់ លោកSteffen Saebisch ​បានសម្រេចចិត្តបដិសេធ សំណើដែលត្រូវបានធ្វើឡើងភ្លាមៗ ដោយរដ្ឋមន្ត្រីក្រសួង ការពារជាតិ លោកស្រី Christine Lambrecht ដើម្បីបន្ថែមលុយមួយចំនួនធំ ក្នុងការផ្គត់ផ្គង់អាវុធចូលឃ្លាំងឡើងវិញ ខណៈដែលកំពុងតែមាន ចំនួនតិចខ្លាំង ។

នៅក្នុងសំបុត្រមួយ ដែលត្រូវបានមើលឃើញផងដែរ ដោយទីភ្នាក់ងារ សារព័ត៌មាន អាល្លឺម៉ង់ DPA លោករដ្ឋមន្ត្រីហិរញ្ញវត្ថុ បាននិយាយថា ស្ថិតនៅក្នុងស្ថានភាពផ្សេងគ្នាដែលបញ្ហាវិបត្តិកង្វះ ខាតអាវុធគឺជាបញ្ហា ដែលបណ្តាលមកពីកង្វះខាតលុយ និងកង្វះសកម្មភាពផលិត របស់ក្រុមអ្នកផលិតអាវុធ ប៉ុន្តែជាក់ស្តែងគឺជាបញ្ហា នៃដំណើរ ការប្រើប្រាស់លុយដែលមិន មានតម្លាភាពទៅវិញនោះទេ ។

លោករដ្ឋមន្ត្រី ទោះបីជាយ៉ាងណាក្តី បានប្តេជ្ញាចិត្តថានឹងធ្វើការគាំទ្រ ជានិច្ចចំពោះក្រសួងការពារជាតិ ប៉ុន្តែសម្រាប់តែដំណើរការផែនការ ក្នុងការធ្វើឲ្យប្រសើរឡើង នៃការចាយវាយលុយ នៅក្នុងវិស័យការពារជាតិ ប៉ុណ្ណោះ។

រំលឹកដែរថា កាលពីខែមុនក្រសួងការពារជាតិ បានអះអាងថា កំពុងមានកង្វះខាតអាវុធធ្ងន់ធ្ងរ ដែលចាំបាច់អាល្លឺម៉ង់ ត្រូវតែចំណាយលុយមួយចំនួនធំ ឬប្រមាណជា២០ពាន់លានផោន ដើម្បីបំពេញ អាវុធដែលខ្វះខាតទាំងនោះមកវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top