អត្ថបទ

មកភ្លក់ Craft Beer រសជាតិថ្មីនៅភោជនីយដ្ឋាន ដ៏ប្រណិតបើកថ្មីមួយកន្លែង បរិយាកាសអ៊ែមខ្លាំង

ក្រេបរសជាតិ Craft Beer មានរសជាតិថ្មីទើបតែផលិតថ្មីៗ ពីក្រុមហ៊ុនដ៏ល្បី ញុំាម្ហូបឆ្ងាញ់​ៗ ថតរូបស្អាតៗនៅក្នុងភោជនីយដ្ឋានដ៏ប្រណិតដែលមានបរិយាកាសល្អឥតខ្ចោះ សម្រាប់ការលំហែរអារម្មណ៍បែប Chill Chill នាពេលរាត្រីជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់ក្រោយសម្រាកពីការងារ។ 

អារម្មណ៍ដ៏រីករាយនៃការទទួលទានស្រាបៀរស្រស់​ ជាមួយ​មុខម្ហូបមានឱជារសឈ្ងុយឆ្ងាញ់មាននៅ Cambodia Mastercraft Microbrewery Restaurant ស្ថិតក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី២ ដែលបានបើកសាកល្បងទទួលស្វាគមន៍ភ្ញៀវចាប់ពីថ្ងៃនេះតទៅជាមួយនឹងប្រូម៉ូសិនពិសេសពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ធ្នូ តែប៉ុណ្ណោះ។ កម្មង់ឈុតម្ហូប Signature dish ណាមួយនឹងទទួលបានឈុត Taster Beer មួយឈុត ៤ រសជាតិហ្វ្រីភ្លាមៗ។

ភោជនីយដ្ឋាននេះមានការរចនាយ៉ាងស្រស់ស្អាត និងមានលក្ខណៈប្រណិតបំផុត ដើម្បីផ្តល់ជូននូវបរិយាកាសដ៏ស៊ីវិល័យ សម្រាប់ការលំហែរអារម្មណ៍នៅពេលរាត្រី។ 

Cambodia Mastercraft Microbrewery Restaurant មានការផ្តល់ជូននូវស្រាបៀរស្រស់បែប Craft Beer មានឈ្មោះថា Cambodia Mastercraft Beer ដែលត្រូវបានផលិតជាលើកដំបូងដោយក្រុមហ៊ុនដ៏ល្បីក្នុងស្រុក ខ្មែរ ប៊ែវើរីជីស និងមានលក់ផ្តាច់មុខតែមួយគត់នៅ Cambodia Mastercraft Microbrewery Restaurant ស្ថិតក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

Cambodia Mastercraft Beer មាន ៤ រសជាតិផ្សេងគ្នារួមមាន៖ រសជាតិ India Pale Ale (IPA) រសជាតិ​ München Hellesរសជាតិ Wheat beer និងរសជាតិ Irish Golding Stout ។ រសជាតិនីមួយៗ ត្រូវបានផលិតឡើងតម្រូវតាមចំណង់ចំណូលចិត្តរបស់អតិថិជននីមួយៗ ដែលត្រូវបានផ្សំឡើងពីវត្ថុធាតុដើមគុណភាពខ្ពស់ និងផ្កាហប់ពិសេសផ្តល់នូវក្លិនឈ្ងុយ រសជាតិឆ្ងាញ់។ 

អញ្ជើញទៅភោជនីយដ្ឋាន Cambodia Mastercraft Microbrewery Restaurant ថ្ងៃនេះ ចាប់ពីម៉ោង ៦ល្ងាចតទៅ ដើម្បីទទួលយកបទពិសោធន៍ដ៏រីករាយនេះទាំងអស់គ្នា។ 

តាមដានទំព័រហ៊្វេសប៊ុករបស់ស្រាបៀរ កម្ពុជា ឬភោជនីយដ្ឋាន Cambodia Mastercraft Restaurant ដើម្បីទទួលបានព័ត៌មានថ្មីៗ។ 

To Top