ប៊ែរឡាំង ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកស្រី Christine Lambrecht បានឲ្យដឹងថា សភាអាល្លឺម៉ង់ បានអនុម័តកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin ជាផ្នែកនៃគម្រោងលទ្ធកម្មយោធា ដែលមានតម្លៃ ១៣ ពាន់លានអឺរ៉ូ (១៤ ពាន់លានដុល្លារ) ។
គណៈកម្មាធិការថវិការបស់សភា បានអនុម័តការទិញនេះ រួមទាំងទឹកប្រាក់ចំនួន ១០ពាន់លានអឺរ៉ូសម្រាប់យន្តហោះ F-35 ក៏ដូចជាមូលនិធិ សម្រាប់ការទិញវិទ្យុឌីជីថល ដែលបានអ៊ិនគ្រីប និងកាំភ្លើងវាយប្រហារ។
ការទិញឧបករណ៍យោធា គឺស្ថិតក្នុងចំណោមការទិញប្រាក់ដំបូងគេ ពីមូលនិធិពិសេស ១០០ ពាន់លានអឺរ៉ូ ដែលអធិការបតី លោក Olaf Scholz បានប្រកាសនៅក្នុងការ ផ្លាស់ប្តូរគោលនយោបាយ ដ៏សំខាន់មួយថ្ងៃបន្ទាប់ពីការលុកលុយ របស់រុស្ស៊ីលើអ៊ុយក្រែន នៅក្នុងខែកុម្ភៈ។
កញ្ចប់ថវិកានេះមានន័យថា នឹងនាំយកអាវុធ និងឧបករណ៍របស់យោធាអាល្លឺម៉ង់ ត្រឡប់ទៅតាមស្តង់ដារវិញ បន្ទាប់ពីការខូចខាតរាប់ ទសវត្សរ៍បន្ទាប់ពីការបញ្ចប់សង្គ្រាមត្រជាក់ ។
ក្នុងចំណោមមូលនិធិ ១០០ ពាន់លានអឺរ៉ូ សម្រាប់កងកម្លាំងប្រដាប់អាវុធ លោកស្រី Lambrecht បានឲ្យដឹងថា “នេះប្រហែលជាមិនគ្រប់គ្រាន់នោះទេ ក្នុងការបិទចន្លោះប្រហោង ដែលបានលេចឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារតែយើងមិន យកចិត្តទុកដាក់លើលទ្ធកម្ម។”
អាល្លឺម៉ង់ មានបំណងទិញយន្តហោះចម្បាំង បំបាំងកាយ F-35 សរុបចំនួន ៣៥គ្រឿង រួមទាំងកាំជ្រួច និងសព្វាវុធ និងបរិក្ខារផ្សេងទៀត ជាមួយនឹងយន្តហោះចំនួន ៨ គ្រឿងដំបូង ដែលនឹងត្រូវចែកចាយ នៅឆ្នាំ២០២៦៕
ប្រែសម្រួល ឈូក បូរ៉ា