អត្ថបទ

ភោជនីយដ្ឋាន JUMBO Seafood និងភោជនីយដ្ឋាន Cambodia Mastercraft Microbrewery សម្ពោធជាផ្លូវការ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល

ភ្នំពេញ៖ ភោជនីយដ្ឋាន JUMBO Seafood និងភោជនីយដ្ឋាន Cambodia Mastercraft Microbrewery បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមអធិបតីភាព លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, លោកស្រី ត្យូ ឡាយ ឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង និងភ្ញៀវកិត្តិយសជាច្រើនទៀត។

លោកស្រីបណ្ឌិត ម៉ែន សំអន បានថ្លែងមតិស្វាគមន៍ថា នាងខ្ញុំមានសេចក្ដី សោមនស្សរីករាយ ដោយបានចូលរួមជាអធិបតី ក្នុងកម្មវិធីសម្ពោធភោជនីយដ្ឋានធំៗទាំង២នេះ។ នាងខ្ញុំសូមកោតសរសើរដល់ក្រុមហ៊ុន ជីប ម៉ុង ទោះបីជាស្ថិតក្នុងបិរការណ៍ណាក្ដី ក៏ក្រុមហ៊ុន នៅតែបន្តនូវការអភិវឌ្ឍន៍អាជីវកម្មវរបស់ខ្លួន ក្នុងការរួមចំណែកជំរុញ ឱ្យមានកំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

លោកស្រី Christina Kong នាយកប្រតិបត្តិក្រុមហ៊ុន JUMBO Seafood បានថ្លែងថា នាងខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំង ដែលបានវិនិយោគទុនជាមួយ ក្រុមហ៊ុន ជីប ម៉ុង រីថែល ទៅលើការនាំយកសិទ្ធិផ្តាច់មុខរបស់ JUMBO Seafood នាងខ្ញុំ មកកាន់ប្រទេសកម្ពុជា។

JUMBO Seafood គឺជាហាងអាហារគ្រឿងសមុទ្រមួយដ៏ល្បីល្បាញ នៅប្រទេសសិង្ហបុរី ដែលផ្តល់ជូនអតិថិជននូវ អាហារសមុទ្រស្រស់ៗ មានច្រើនជម្រើស មានឱជារសតាមបែបសិង្ហបុរី ដែលបានមកដល់ប្រទេសកម្ពុជា និងបានចាប់ផ្ដើមបើកទ្វារ ស្វាគមន៍អតិថិជន នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ស្ថិតនៅជាន់ទី២។ JUMBO Seafood បានទទួលការគាំទ្រ ពីអតិថិជនយ៉ាងខ្លាំង ដោយផ្អែកលើរសជាតិ អនាម័យ និងទីកន្លែងធំទួលាយ ដែលមានផាសុកភាព ងាយស្រួលក្នុងការជួបជុំ និងការរៀបចំពិធីនានា។

Cambodia Mastercraft Microbrewery បានចាប់ផ្ដើមបើកទ្វារស្វាគមន៍អតិថិជន ដោយមានផ្តល់ជូនអតិថិជន នូវមុខម្ហូបឆ្ងាញ់ៗ និងស្រាបៀរស្រស់បែប Craft Beer ក្រោមបរិយាកាសដ៏ស៊ីវិល័យ សម្រាប់ការលំហែរអារម្មណ៍ នៅពេលរាត្រី។ ស្រាបៀរCraft Beer មានឈ្មោះថា Cambodia Mastercraft Beer មាន ៤ រសជាតិផ្សេងគ្នាដូចជា៖ រសជាតិ India Pale Ale (IPA) រសជាតិ München Helles រសជាតិ Wheat beer និងរសជាតិ Irish Golding Stout ដែលត្រូវបានផលិតជាលើកដំបូង ដោយក្រុមហ៊ុនដ៏ល្បីក្នុងស្រុក ខ្មែរ ប៊ែវើរីជីស ក្នុងការលក់ផ្តាច់មុខតែមួយគត់នៅកម្ពុជា។

នាថ្ងៃកម្មវិធីនេះផងដែល អ្នកឧញ៉ាក លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា ខ្ញុំបាទជឿរជាក់យ៉ាងច្បាស់ថា វត្តមានភោជនីយដ្ឋានទាំង២នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ ពីស្ថានភាពសេដ្ឋកិច្ច ដ៏រីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេស បានរំលេចនូវចំណងមិត្តភាពរវាងកម្ពុជា និងសិង្ហបុរី លើកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មជាអន្តរជាតិថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ភោជនីយដ្ឋានទាំង២នេះ គឺជាសមិទ្ធផលភាពជោគជ័យដ៏ធំមួយរបស់ ក្រុមហ៊ុន ជីប ម៉ុង រិថែល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មជាតិ ដោយយោងតាមការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និងការខិតខំទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅប្រទេស។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺជាផ្សារទំនើបរបស់ ជីប ម៉ុង រីថែល ដែលជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគ ទឹកប្រាក់ប្រមាណជាង ៥០០លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ ៥ កំពុងបើកដំណើរការ រួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលទើបបើកសាកល្បង កាលពីថ្ងៃទី១២ ខែកញ្ញា ថ្មីៗនេះ។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួន បើកដំណើរការផ្សារទំនើបធំៗជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញ ជាដើម ដើម្បីឈានមុខគេ ក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ឬ “ពិភពនៃប្រេនល្បីៗ” ស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន តាមបណ្ដោយផ្លូវលេខ២៧១ ក្បែរផ្លូវ៣៧១ និងផ្លូវ៦០ ម៉ែត្រ (https://goo.gl/maps/K1bohZAZaG3Gbn3D9)។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/

សម្រាប់ព័ត៌មានបន្ថែមអំពីភោជនីយដ្ឋាន JUMBO Seafood សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/JumboSeafoodCambodia ឬទាក់ទងមកលេខ៖ +855 93 295 333 ។

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖

  • លេខទូរស័ព្ទ៖ 066 401 222
  • តេលេក្រាម៖ 066 401 222 (@AmKeolong)
  • អ៊ីមែល៖ keolong.am@chipmong.com

To Top