បច្ចេកវិទ្យា

ក្រុមហ៊ុន Smart Axiata បន្តគាំទ្រការអប់រំបច្ចេកវិទ្យា ដល់កុមារនៅក្នុងកម្មវិធី Kid-Kathon

ភ្នំពេញ ថ្ងៃពុធ ទី២២ ធ្នូ ២០២២៖ កម្មវិធី Kid-Kathon សម្រាប់ជំនាន់ទី ៣ បានប្រព្រឹត្តិទៅយ៉ាងរលូន ក្រោមការរៀបចំឡើងពីសំណាក់ Tech for Kids Academy  ដោយមាន ការឧបត្ថម្ភផ្តាច់មុខរបស់ Smart Axiata និងការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់សិស្សក្នុងការដោះស្រាយបញ្ហារយៈបច្ចេកវិទ្យា។

កម្មវិធី Kid-Kathon គឺជាកម្មវិធីបណ្តុះបណ្តាលរយៈពេលមួយថ្ងៃសម្រាប់កុមារ និងវ័យជំទង់កម្រិតវិទ្យាល័យចាប់ពីអាយុ១២ ទៅ ១៧ឆ្នាំ ក្នុងគោលបំណងបណ្តុះការយល់ដឹងអំពីការដោះស្រាយបញ្ហានានាដែលកំពុងតែកើតមានឡើងក្នុងសហគមន៍  ក៏ដូចជានៅទូទាំងសាកលលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី។

សម្រាប់ជំនាន់ទី៣នៃកម្មវិធីមួយនេះ សិស្សានុសិស្សចំនួន ៣៦ នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់កម្មវិធីកំព្យូទ័រខ្នាតតូចហៅថា Micro:Bit ក៏ដូចជាការអនុវត្តស្វែងរកដំណោះស្រាយប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ ទៅតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនីមួួយៗ។

កម្មវិធី Kid-Kathon ដែលបានប្រព្រឹត្តទៅអស់៣ជំនាន់ចាប់តាំងពីដើមឆ្នាំ២០២២ មានយុវសិស្សចូលរួមសរុបជាង ១០៨ នាក់ ដោយមានមកពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ កំពត និងបាត់ដំបងផដែរ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយចំពោះភាពជោគជ័យនៃកម្មវិធីមួយនេះ។

«Smart Axiata តែងតែមានទស្សនៈវិស័យក្នុងការក្លាយខ្លួនទៅជាក្រុមហ៊ុនជើងឯកឌីជីថលនៅកម្ពុជា។ ពួកយើងជឿជាក់ថា ការអភិវឌ្ឍធនធានមនុស្ស ពិតជាមានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលទេពកោសល្យកម្រិតអន្តរជាតិ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត ។ កម្មវិធី Kid-Kathon មិនត្រឹមតែចូលរួមក្នុងការបង្រៀនយុវជនជំនាន់ក្រោយរបស់យើងអំពីទំនួលខុសត្រូវសង្គមនោះទេ ប៉ុន្តែក៏ផ្តល់ឱកាសឲ្យពួកគេក្នុងការបង្ហាញពីចំណាប់អារម្មណ៍ ក៏ដូចជាទេពកោសល្យរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហានានាតាមរយៈបច្ចេកវិទ្យាផងដែរ។»

លោក ពិដោ លីដែត នាយកប្រតិបត្តិ និងស្ថាបនិកនៃក្រុមហ៊ុន Tech for Kids Academy ក៏បានលើកឡើងពីការយល់ឃើញស្រដៀងគ្នាអំពីសមិទ្ធិផលនៃកម្មវិធីបណ្តុះបណ្តាលមួយនេះដែរ។

«កម្មវិធី Kid-Kathon ផ្តល់ឱកាសឲ្យក្មេងៗដែលមានឆន្ទៈខ្ពស់ចូលរួមក្នុងការដោះស្រាយបញ្ហាសង្គម តាមរយៈការជួបមនុស្សថ្មីៗ និងធ្វើការជាក្រុម ការគិតពិចារណាស៊ីជម្រៅ ក៏ដូចជាការស្គាល់កាន់តែ ច្បាស់អំពីបញ្ហាដែលពិភពលោកកំពុងជួបប្រទះ។ យើងសង្ឃឹមថាកម្មវិធីមួយនេះអាចចូលរួមចំណែកក្នុងការអភិវឌ្ឍនិងជម្រុញឲ្យក្មេងៗជំនាន់ក្រោយឲ្យក្លាយជាអ្នកដោះស្រាយបញ្ហាដែលប្រើប្រាស់បច្ចេកវិទ្យាវ័យក្មេងប្រកបដោយភាពច្នៃប្រឌិត ហើយស្របតាមបរិបទកម្ពុជា។»

ជាមួយនឹងបេសកកម្មក្នុងការក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍លេខ ១  និងជាទីស្រលាញ់ពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បាននិងកំពុងព្យាយាមខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវបេសកកម្មរបស់ខ្លួនក្នុងការជំរុញរបៀបរស់នៅបែបឌីជីថលនៅកម្ពុជា និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយ គម្លាតអក្ខរកម្មឌីជីថលនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឲ្យក្លាយជាអ្នកដឹកនាំឌីជីថលលំដាប់ពិភពលោក។  

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!

To Top