អត្ថបទ

បុរសនៅកំពង់ចាម បានទិញឡានបែន១គ្រឿង ក្រោយឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ

កាលពីពេលថ្មីៗនេះ លាភធំប្រាក់សុទ្ធ២ម៉ឺនដុល្លារពី Cambodia Beer បានធ្លាក់មកដល់ដៃបុរសឈ្មោះ ជៀម ឆាយា នៅពេល គាត់និងសំលាញ់ផឹក Cambodia Beer ជុំគ្នាពេលល្ងាច ក្រោយចេញពីធ្វើការហត់។ បុរស ជៀម ឆាយា គឺជាមនុស្សកំពូលសំណាងជាងគេទី៩ហើយ ដែលបានរង្វាន់ធំ២ម៉ឺនដុល្លារពី Cambodia Beer!

មានរបរជាអ្នកបើកឡានដឹកដី បុរស ជៀម ឆាយា និយាយថា៖ «មកពីធ្វើការល្ងាចហត់ពេក ខ្ញុំ និងមិត្តភក្តិបានទិញស្រាបៀរ កម្ពុជា ៦កំប៉ុង គាស់ដល់កំប៉ុងទី២ ក៏ឃើញរង្វាន់ធំ ២ម៉ឺនដុល្លារ។ ឥលូវនេះបានឈ្នះលុយ ២ម៉ឺនដុល្លារ ខ្ញុំបានទិញឡានបែន ២.៥ តោនមួយគ្រឿង សម្រាប់ម៉ៅដឹកដីខ្លួនឯង និងចែកលុយពាក់កណ្តាល ជាមួយបុរសម្នាក់ទៀត ព្រោះជាមិត្តភក្តិរួមសុខរួមទុក្ខនឹងគ្នា ក្នុងអាជីពការងារ»។

ផ្ទាំងពាណិជ្ជកម្ម

បុរសមហាសំណាង បានបញ្ចេញនូវអារម្មណ៍ត្រេកអរជាខ្លាំង ក្រោយគាស់ត្រូវរង្វាន់ធំ២ម៉ឺន ដែលរូបគាត់មិននឹកស្មានថាខ្លួន មានសំណាងយ៉ាងនេះទេ ព្រោះពីមុនបើកឡានដឹកដីឲ្យគេមានជីវភាពលំបាក មិនស្រួលនោះទេ។ តែពេលនេះជីវភាពនឹងល្អប្រសើរ ព្រោះមួយថ្ងៃយ៉ាងហោចណាស់ ក៏មានគេម៉ៅឡានគាត់ដឹកដី៤ ទៅ៥ជើងដែរ។ ជាមួយនឹងរង្វាន់ធំ២ម៉ឺនដុល្លារ កែប្រែវាសនាបានមួយរំពេច!

To Top