ប៊ែកឡាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានចេញការអនុញ្ញាតឱ្យរថពាសដែក Leopard 1 បញ្ជូនទៅកាន់ប្រទេស អ៊ុយក្រែន ក្នុងការជំរុញបន្ថែមទៀត សម្រាប់ទីក្រុង គៀវ ខណៈដែលខ្លួនស្វែងរកអាវុធធុនធ្ងន់ ដើម្បីទប់ទល់នឹងកងកម្លាំង របស់ក្រុងម៉ូស្គូ ។
ក្រុងប៊ែកឡាំងបានឲ្យដឹងរួចហើយថា ខ្លួននឹងផ្តល់ឱ្យអ៊ុយក្រែននូវ រថពាសដែក Leopard 2s ចំនួន១៤គ្រឿងពីស្តុកយោធារបស់ខ្លួន ប៉ុន្តែក្រុមហ៊ុនផលិតក៏ចង់បញ្ជូនរថក្រោះ ដែលពួកគេមាននៅក្នុង ឃ្លាំងផងដែរ ។
“ខ្ញុំអាចបញ្ជាក់បានថា… អាជ្ញាប័ណ្ណនាំចេញត្រូវ បានអនុញ្ញត” អ្នកនាំពាក្យរដ្ឋាភិបាលលោក Steffen Hebestreit បានប្រាប់ដល់សន្និសីទ សារព័ត៌មានជាទៀងទាត់ នៅពេលសួរអំពីរថពាសដែក Leopard 1 ។
លោកបដិសេធមិនផ្តល់ព័ត៌មានបន្ថែម ដោយបានលើកឡើងថា ព័ត៌មានលម្អិតបន្ថែមទៀតទំនង ជានឹងលេចចេញនៅប៉ុន្មាន ថ្ងៃនិងសប្តាហ៍ខាងមុខ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា