បរទេស៖ អតីតប្រធានាធិបតី រុស្សី លោក Dmitry Medvedev កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថាអ្វី ដែលយោធាកាណាដានិងអាល្លឺម៉ង់ បានធ្វើការហ្វឹកហាត់ជូន យោធាអ៊ុយក្រែន ចំពោះការប្រើប្រាស់រថក្រោះ Leopard គឺមានន័យថាជាការចូលរួមទៅនឹង សង្គ្រាមរួចបាត់ទៅហើយ។
លោកបានបន្តពន្យល់ទៀតថា ប៉ុន្តែអ្វីដែលលើសពីនេះទៀតនោះ គឺបំណងក្នុងការបញ្ជូនយន្តហោះចម្បាំង ជាច្រើនទៅប៉ូឡូញ គឺបានបញ្ជាក់ថាវាគឺជាសកម្មភាព ចូលរួមជាមួយនឹងសង្គ្រាម តែម្តង ជាមួយនឹងរុស្សី។
លោក Medvedev ដែលបច្ចុប្បន្ន ក៏កំពុងមានតួនាទីជាអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខ របស់ប្រទេសរុស្សីផងនោះ បានព្រមានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា សកម្មភាពនៃភាគីដែលចាត់ទុកថា ជាអ្នកចូលរួមជម្លោះនោះរួមមានទាំងការ ផ្គត់ផ្គង់អាវុធបន្ថែម ឲ្យអ៊ុយក្រែន ការហ្វឹកហាត់ជូនយោធាអ៊ុយក្រែន និងការចូលរួមប្រតិបត្តិការ ជាមួយនឹងយោធាអ៊ុយក្រែន ជាដើម។
ដោយឡែកការហ្វឹកហាត់ ប្រើប្រាស់រថក្រោះនៅក្នុងតំបន់អឺរ៉ុបនោះ គឺមានន័៏យថាអឺរ៉ុបនិងណាតូ កំពុងចូលរួមដោយផ្ទាល់ជាមួយនឹង សង្គ្រាមប្រឆាំងរុស្សី ឬមានន័យថាកំពុងធ្វើសង្គ្រាម ជាមួយនឹងរុស្សី រួចទៅហើយដែរ៕
ប្រែសម្រួល៖ស៊ុនលី