ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីស្រាអ៊ែល ព្រមានថា នឹងអាចកើតឡើងនូវ សង្គ្រាមស៊ីវិលក្នុងប្រទេស

" "

បរទេស៖ យោងតាមការចេញផ្សាយរបស់RT លោកប្រធានាធិបតីអ៊ីស្រាអ៊ែល Isaac Herzog កាលពីថ្ងៃម្សិលមិញនេះ បានចេញសេចក្តីព្រមានចំៗថា ប្រទេសអ៊ីស្រាអ៊ែលកំពុងឈរមួយជំហ៊ានទៀត ដែលអាចធ្លាក់ចូលទៅក្នុងមាត់ជ្រោះ នៃសង្គ្រាមស៊ីវិលដោយសារតែការស្នើកំណែទម្រង់ ប្រព័ន្ធតុលាការដោយរដ្ឋាភិបាលថ្មី។

ក្នុងគ្រាដែលមានការតវ៉ាប្រឆាំង នៅស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសនោះ លោកប្រធានាធិបតីក៏បានធ្វើការលើកឡើង អំពីកំណែទំរង់ថ្មីមួយចំនួន សម្រាប់ជំនួសសំណើររបស់រដ្ឋាភិបាលថ្មីដែរ ប៉ុន្តែវាត្រូវបានបដិសេធ ដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។

" "

លោក Herzog បានពោលបន្ថែមបែបនេះថា៖ សម្រាប់អ្នកដែលមិនបានគិតថា សង្គ្រាមស៊ីវិលនឹងមិនអាចកើតឡើង នោះវាជាក់ស្តែងកំពុងស្ថិតនៅកៀក យើងទាំងអស់គ្នាហើយនៅពេលនេះ ប៉ុន្តែទោះក្នុងតម្លៃណាឬការសម្រេចចិត្ត បែបណាទេខ្ញុំនឹងមិនអាចអនុញ្ញាតិឲ្យ ហេតុការណ៍នេះកើតឡើងបាននោះដែរ។

" "

គួរឲ្យដឹងដែរថា កាលពីចុងសប្តាហ៍កន្លងមកពលរដ្ឋអ៊ីស្រាអ៊ែល រាប់ពាន់នាក់នៅតាមទីក្រុងធំៗដូចជា Tel Aviv, Jerusalem, Haifa និងទីក្រុងផ្សេងៗទៀតបាននាំគ្នា តវ៉ាប្រឆាំងទៅនឹងគោលការណ៍ច្បាប់ថ្មី ដែលសភាកំពុងបោះឆ្នោតដើម្បីអនុម័ត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top