ព័ត៌មានជាតិ

នាវាកងទ័ពជើងទឹកឥណ្ឌា២គ្រឿង ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ភ្នំពេញ ៖ នាវាកងទ័ពជើងទឹកឥណ្ឌា២គ្រឿងឈ្មោះ INS DELHI (D61) និង INS SATPURA (F84) បានចូលសំចតនៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១-១៤ ខែឧសភា ឆ្នាំ២០២៣ ។

នាវា ឈ្មោះ INS DELHI ( D61 ) ជាប្រភេទ នាវាពិឃាត មានបណ្ដោយ១៦៣.២០ម៉ែត្រ និងទទឹង ១៧.៤០ម៉ែត្រ ជម្រៅទឹក ៦.៦០មែត្រ ទំងន់ផ្ទុក៦៨០៨តោន ផ្ទុកមនុស្សចំនួន៤៥០នាក់ និងមានមេបញ្ជាការនាវាលោកវរនាវីឯក SHIRAZ HUSSAIN AZAD ។

ចំណែកនាវា ឈ្មោះ INS SATPURA ( F48 ) ជាប្រភេទនាវាប្រយទ្ធមានបណ្ដោយ១៤៣មែត្រ ទទឹង ១៦.៩០ម៉ែត្រ ជម្រៅទឹក៦.៩០ម៉ែត្រ និងទំងន់ផ្ទុក៥៣០០តោន ព្រមទាំងផ្ទុកមនុស្សចំនួន ៣៩៥នាក់ និងមានមេបញ្ជាការនាវាលោក វរនាវីឯក KARTIK MURTHY ៕

To Top