ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ដោយទទួលបានការប្រគល់សិទ្ធិពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ នៅឆ្នាំ២០២៩ ខាងមុខនេះ ក្នុងក្របខណ្ឌទ្រង់ទ្រាយធំ។
ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះសម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «បន្ទាប់ពីទទួលបានជោគជ័យដល់ត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម ដោយទទួលបានប្រគល់សិទ្ធរួចហើយពីក្រុមប្រឹក្សាអូឡាំពិតអាស៊ី កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡាយុវជនអាស៊ី លើកទី៥ នៅឆ្នាំ២០២៩ បន្ដទៀត យើងនឹងជួបជុំគ្នានៅទីនេះ ( នៅពហុកីឡដ្ឋានជាតិមរតកតេជោ) នឹងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌទ្រង់ទ្រាយធំជាងនេះ នៅឆ្នាំ២០២៩ ខាងមុខនេះ»៕