ភ្នំពេញ៖ សមាជិកគណបក្សប្រជាជន ប្រចាំនៅប្រទេសជប៉ុន បានប្រារព្ធពិធីអបអរសាទរខួប អនុស្សាវរីយ៍ លើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងប្រកាស ទទួលស្គាលសមាជិកថ្មី។
ក្នុងពិធីនេះគេឃើញមានការអញ្ជើញចូលរួម ពីសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រធានសាខា និងអនុប្រធានសាខាគណបក្ស សរុបចំនួន ៩៥នាក់។
ថ្លែងក្នុងពិធីនេះ លោក ខ្លេង សុខហ៊បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករឮកពីសំណាក់ថ្នាក់ដឹងនាំគណបក្សនិងបានធ្វើរបាយការណ៍សង្ខេបជូនគណៈអធិបតី និងអង្គពិធីអំពីលទ្ធផលនៃក្រុមការងារ ទទួល បន្ទុក តំបន់ ហ៊ីរ៉ូស៊ីម៉ា សម្រេចបានក្នុងរយៈពេលកន្លងមក។
បន្ទាប់មក លោក ខ្លេង សុខហ៊ ប្រធានក្រុ មការងារ ទទួល បន្ទុក តំបន់ ហ៊ីរ៉ូស៊ីម៉ា បានផ្តល់ កិត្តិយសប្រគល់ លិខិតតែងតាំងចំនួន៥ នាក់និងផ្តល់កាតបក្សជូនដល់សមាជិក សមាជិកាចំនួន ១៥នាក់ ជាចុងបញ្ចប់សមាជិក សមាជិកា នៃអង្គពិធីទាំងអស់ បានចូលរួមពិសាអាហារសាមគ្គី រាំលេង កម្សាន្ត ជុំគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយក្រៃលែង៕