ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្ដាល បានអញ្ជើញដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅតាមផ្លូវគោលដៅ ដែលបានកំណត់ និងជួបជាមួយសមាជិកគណបក្សតាមមណ្ឌលសកម្មភាពគ្រប់ឃុំទាំងអស់ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានសមាជិកយុវជនចូលរួមដង្ហែក្បួនប្រមាណជាង ១២០០នាក់។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕