បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Grant Shapps ដែលទើបតែងតាំងថ្មីរបស់ចក្រភពអង់គ្លេស បានប្រកាសទទួលស្គាល់អំពីការបាត់បង់នៅអ៊ុយក្រែន នៃរថក្រោះប្រយុទ្ធសំខាន់ប្រភេទ Challenger 2 ដំបូងចំនួន១៤គ្រឿងដែលផលិតដោយទីក្រុងឡុងដ៍ទៅកាន់ទីក្រុងគៀវ។
រូបភាពវីដេអូដែលបានចែករំលែកពាសពេញ ប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទបានបង្ហាញពីរថក្រោះ Challenger 2 កំពុងឆេះនៅលើសមរភូមិក្នុងតំបន់ Zaporozhyeហើយ រូបភាពជាភស្តុតាងបន្ថែមទៀត នៃការបំផ្លិចបំផ្លាញរថពាសដែករបស់អង់គ្លេស ត្រូវបានផ្តល់យន្តហោះគ្មានមនុស្សបើកដែលឃើញនៅលើបណ្តាញ Telegram របស់រុស្ស៊ីនៅថ្ងៃបន្ទាប់ផងដែរ។
លោកShapps បានថ្លែងនៅក្នុងអំឡុងពេលបង្ហាញខ្លួនផ្ទាល់នៅលើទូរទស្សន៍ Sky News កាលពីថ្ងៃពុធដោយបែបនេះថា៖ខ្ញុំអាចបញ្ជាក់ថាវាពិតជាព័ត៌មានត្រឹមត្រឹវ។វវាអាចជាការបាត់បង់លើកដំបូងនៃរថក្រោះ Challenger 2 ដូចដែលយើងបានដឹងរួចមកហើយ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅពេលសួរថា តើចក្រភពអង់គ្លេស មានគម្រោងផ្តល់ឱ្យក្រុងគៀវជំនួសរថក្រោះដែលបាត់នោះទេ រដ្ឋមន្ត្រីការពារជាតិបានឆ្លើយយ៉ាងសាមញ្ញថានឹងមិនធ្វើបែបនោះទេ។
គួរឲ្យដឹងដែរថាChallenger 2ជាច្រើនគ្រឿងបានមកដល់ប្រទេសអ៊ុយក្រែន កាលពីប៉ុន្មានខែមុន ប៉ុន្តែរហូតមកដល់ពេលថ្មីៗនេះ មិនទាន់មានរបាយការណ៍ណាមួយអំពីពួកគេត្រូវបានដាក់ពង្រាយនៅលើសមរភូមិនៅឡើយទេ៕ប្រែសម្រួល៖ស៊ុនលី