តូក្យូ៖ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា អ្នកដំណើរបួននាក់ រួមទាំងកុមារម្នាក់បានរងរបួសរលាក និងរបួសស្រាលនៅលើរថភ្លើង shinkansen ភាគឦសានប្រទេសជប៉ុន បន្ទាប់ពីសារធាតុរាវគីមីដែលជាកម្មសិទ្ធិរបស់អ្នកដំណើរម្នាក់បានលេចធ្លាយដោយចៃដន្យ។
ម្ចាស់ដែលស្ថិតក្នុងចំណោមអ្នករងរបួសនៅលើរថភ្លើង Tohoku Shinkansen Line គឺជាបុគ្គលិកអាយុ ៤០ ឆ្នាំនៃក្រុមហ៊ុនស្ទង់ភូមិសាស្ត្រដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ។ ប៉ូលីសជឿថា សារធាតុគីមីឧស្សាហ៍កម្ម ដែលប្រើក្នុងអាជីពរបស់លោក ត្រូវបានរក្សាទុកក្នុងដបក្នុងវ៉ាលីដៃរបស់លោក ហើយបានកំពប់ដោយចៃដន្យ។
ក្រុមហ៊ុន East Japan Railway Co. បានឲ្យដឹងថា អ្នកដំណើរត្រូវបានជម្លៀសចេញពីរថភ្លើងទៅកាន់វេទិកានៃស្ថានីយ៍ JR Sendai ក្នុងខេត្ត Miyagi, East Japan Railway Co. បានឲ្យដឹងថា បន្ទាប់ពីមានផ្សែងដូចអ័ព្ទ ត្រូវបានរកឃើញចេញពីទូរថភ្លើងមួយក្នុងអំឡុងពេលត្រួតពិនិត្យនាវិក។ ការត្រួតពិនិត្យនេះត្រូវបានជំរុញដោយការហៅទូរស័ព្ទសង្គ្រោះបន្ទាន់របស់អ្នកជិះនៅវេលាថ្ងៃត្រង់អំពីកុមារ ដែលទទួលរងការដុតពីអ្វីដែលមើលទៅដូចជាសារធាតុគីមី។
យោងតាមប៉ូលីស បុគ្គលិកដែលរស់នៅក្នុងទីក្រុងតូក្យូត្រូវបានប្រាប់ដោយអ្នកជិះនៅក្បែរនោះថា សារធាតុរាវបានហូរចេញពីកាបូបរបស់លោក ដែលលោកបានដាក់នៅជិតជើងរបស់លោក។
ដំបូងឡើយមាន ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់បានរអិលដួលលើវត្ថុរាវ ដែលទំនងជាសារធាតុគីមីក្នុងវ៉ាលីរបស់លោក។ បុរសនោះ និងឪពុកម្តាយរបស់ក្មេងប្រុស ដែលបានរត់ទៅជួយកូនរបស់ពួកគេ បានរងរបួសរលាកជើង និងកន្លែងផ្សេងទៀត៕ ប្រែសម្រួល ឈូក បូរ៉ា