ព័ត៌មានជាតិ

ឪពុកម្តាយដាក់ពាក្យប្តឹង ស្វែងរកកូនស្រីវ័យក្មេងក្រោយមិនឃើញត្រឡប់មកផ្ទះវិញ

ភ្នំពេញ៖ អាណាព្យាបាលយុវតី អាយុ១៨ឆ្នាំម្នាក់ បានមកដាក់ពាក្យប្តឹង ជាមួយសមត្ថកិច្ចស្ទឹងមានជ័យ២ បន្ទាប់ពីយុវតីរូបនេះ ទៅធ្វើការនៅហាងកាហ្វេមួយកន្លែង ហើយមិនឃើញត្រឡប់មកផ្ទះវិញ ។

យោងតាម ការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ តុលានេះ បានឲ្យដឹងថា “ឪពុកម្តាយ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីស្វែងរកកូនស្រីឈ្មោះ គាងហុង ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិក Amazon ស្នាក់នៅ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលបានចេញពីផ្ទះទៅធ្វើការនៅហាង Cafe Amazon ផ្សារដីហុយ ដោយជិះម៉ូតូ ០១ គ្រឿង ម៉ាក Honda Dream C125 ពាក់ផ្លាកលេខ ភ្នំពេញ 1AU-2619 កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ ហើយមិនឃើញត្រឡប់មកផ្ទះវិញនោះទេ”។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវផងដែរ បើសិនបងប្អូនប្រជាពលរដ្ឋ បានឃើញក្មេងស្រី ដូចមានភិនភាគក្នុងរូបនេះ​ សូមជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារគាត់តាមរយ:លេខទូរស័ព្ទ 092662263 / 012342403។ សូមអរគុណ !!!៕

To Top