ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បង្ហាញកាយវិការយកចិត្តទុកដាក់ ទៅលើវិស័យកីឡានៅកម្ពុជា តាមរយៈការគាំទ្រព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ របស់ក្រុម ផ្ការីកគ្រប់រដូវ ប្រកួតជាមួយក្រុម ស.ស.យ.ក ខេត្តតាកែវ ក្រោមប្រធានបទ «យើងរួមគ្នាលើកស្ទួយវិស័យកីឡាដល់កុមារ យុវជន និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដោយធ្វើការឧបត្ថម្ភ និងចែកជូន ទឹកពិសាកម្ពុជា ដោយឥតគិតថ្លៃ។
![](https://dap-news.com/wp-content/uploads/2024/05/DSC_1528-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/05/DSC_1607-1024x683.jpg)
ខ្មែរ ប៊ែវើរីជីស បានចូលរួមអភិវឌ្ឍវិស័យកីឡាជាច្រើនប្រភេទនៅកម្ពុជា។ កាយវិការនេះ បង្ហាញឱ្យឃើញថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនគំរូ ធ្វើយ៉ាងណាលើកស្ទួយវិស័យកីឡានៅកម្ពុជាឱ្យល្បីល្បាញ មានមុខមាត់ឱ្យដូចបរទេស ដើម្បីបង្ហាញឱ្យពិភពលោកឃើញថា ខ្មែរអាចធ្វើបាន ប្រៀបដូចទៅនឹងការប្រឹងប្រែងកសាងម៉ាកយីហោផលិតផល «Made in Cambodia» របស់ ខ្មែរ ប៊ែវើរីជីស ឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។
![](https://dap-news.com/wp-content/uploads/2024/05/DSC_1757-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/05/DSC_1429-683x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/05/DSC_1458-683x1024.jpg)
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជៈក្នុងស្រុក «Made in Cambodia» ស្តង់ដារគុណភាពអន្តរជាតិ និងទទួលស្គាល់ដោយស្ថាប័នអន្តរជាតិច្រើនជាងគេនៅកម្ពុជា ដោយក្នុងនោះរួមមានទាំងវិញ្ញាបនបត្រ បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001, វិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001, ពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក World-class Operations Management និងមេដាយមាស Monde Selection សរុប ៣៧គ្រឿងច្រើនជាងគេមកដល់ថ្ងៃនេះ។
![](https://dap-news.com/wp-content/uploads/2024/05/DSC_1116-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/05/DSC_1770-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/05/DSC_1789-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)