ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត៦នាក់ ខណៈមនុស្សជាច្រើននាក់កំពុងជាប់គាំង ក្នុងអគារផ្សារទំនើបមួយកន្លែង នៅភាគនីរតីនៃប្រទេសចិន ក្រោយពីមានអគ្គីភ័យទ្រង់ទ្រាយធំកើតឡើង

PHOTO: Sina Weibo

ប៉េកាំង៖ កាលពីថ្ងៃពុធ ក្រុមអ្នកពន្លត់អគ្គីភ័យនៅក្នុងប្រទេសចិន បានទាញសាកសពបានចំនួន៦នាក់ ចេញពីមជ្ឈមណ្ឌលលក់ទំនិញមួយកន្លែង ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍មកថា ដោយមិនទាន់ដឹងច្បាស់ពីចំនួន អ្នកដែលនៅតែជាប់គាំងក្នុងអគារ ក្រោយពីមានអគ្គិភ័យបានឆាបឆេះអគារ១៤ ជាន់នៅឡើយទេ ។

ខ្សែវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ CCTV និងចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីផ្សែងខ្មៅដ៏ក្រាស់ហុយចេញពី ផ្នែកខាងលើដែលមានទីតាំងនៅក្រុង Zigong ក្នុងខេត្ត ស៊ីឈួន ភាគនិរតីនៃប្រទេសចិន ។

ទូរទស្សន៍ខាងលើបានផ្សាយថា អគ្គិភ័យបានចាប់ផ្តើមតាំងពីព្រលប់ នៅឯមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែង ដែលផ្តើមចេញពីអគារផ្នែកខាងក្រោមមុនគេ ។

ទូរទស្សន៍ CCTV បានផ្សាយឲ្យដឹងថា មនុស្សប្រហែល៣០នាក់ ត្រូវបានជួយសង្គ្រោះចេញពីផ្សារទំនើប មួយនេះបានជោគជ័យ ដោយភ្លើងក៏ត្រូវបានពន្លត់ដោយក្រុម អ្នកជួយសង្គ្រោះនៅវេលាម៉ោង ៨និង២០នាទីយប់ ត្រូវនឹងម៉ោង១២និង២០នាទីម៉ោងសកល ។

ទូរទស្សន៍ CCTV បានរាយការណ៍មកថា “មនុស្សចំនួន៦នាក់បានស្លាប់” ដោយបានផ្សាយឲ្យដឹងទៀតថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តដោយសារ មានមនុស្សនៅជាប់គាំងក្នុងអគារនោះនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top