ម៉ានីល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ថា ករណីអគ្គីភ័យកើតឡើងនៅក្នុងប្រទេសហ្វីលីពីន បានបន្សល់នូវការលំបាកដល់ការរស់នៅរបស់ពលរដ្ឋហ្វីលីពីន នៅក្នុងក្រុងម៉ានីល ចំនួន២៤០គ្រួសារ ។ ការិយាល័យទប់ស្កាត់អគ្គីភ័យរបស់ប្រទេសហ្វីលីពីនបានឲ្យដឹងថា រូបថតពីលើអាកាសនេះបង្ហាញពីទីតាំងបន្ទាប់ពីមានភ្លើងឆេះនៅតំបន់អនាធិបតេយ្យមួយកន្លែងនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ។ អគ្គីភ័យបានឆាបឆេះលើខ្នងផ្ទះពលរដ្ឋនៅពេលថ្ងៃរះកាលពីថ្ងៃអង្គារបានធ្វើឱ្យប្រជាជនចំនួន២៤០គ្រួសារគ្មានផ្ទះសម្បែងរស់នៅឡើយ ។ ការិយាល័យខាងលើបានបញ្ជាក់ថា អ្នកស្រុកម្នាក់បានស្វែងរកសម្ភារៈដែលអាចប្រើឡើងវិញបានពីផ្ទះដែលត្រូវភ្លើងឆាបឆេះរបស់គាត់...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះ បណ្តាលស្តីពីសុវ ត្ថិភាពអគ្គីភ័យដល់មន្ត្រីរាជការ មន្ត្រីអធិការកិច្ចនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សរុបចំនួន១២២នាក់ ។ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនៅទីស្ដីការក្រសួងការងារ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា សិក្ខាសាលានេះត្រូវ បានរៀប ចំឡើងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពអគ្គិភ័យ...
ប៉ារីស៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មានមនុស្សចំនួន១១នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់កាលពីថ្ងៃពុធបន្ទាប់ពីមានអគ្គីភ័យនៅមុន ថ្ងៃឈប់សម្រាកនៅផ្ទះសម្រាប់ជនពិការក្នុងក្រុង Wintzenheimស្ថិតនៅភាគឦសាននៃប្រទេសបារាំង ។ លោកស្រី Nathalie Kielwasser រដ្ឋអាជ្ញារង នៃទីក្រុង Colmar បានលើកឡើងថា ប្រជាជនទាំងអស់ដែលដេកនៅជាន់ផ្ទាល់ដីនៃអគារ២ជាន់បានរត់គេចខ្លួន ហើយនៅក្នុងចំណោមមនុស្ស៥នាក់ដែលរស់នៅជាន់ទី១ក៏បានរត់ចេញមកដោយសុវត្ថិភាពផងដែរ សរុបមានមនុស្សចំនួន១៧នាក់ត្រូវបានជម្លៀសខ្លួនចេញ ។លោកស្រីបានលើកឡើងថា...
ព័ត៌មានបឋម÷ ករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅជាប់ស្តុបចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។ នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងចេញជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ ៕
ហ្គាហ្សា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ចំនួន២១នាក់ រួមទាំងកុមារ ចំនួន៧នាក់ បានបាត់បង់ជីវិត និងជាង៣០នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងហេតុការណ៍ អគ្គីភ័យដ៏ធំមួយ នៅខាងក្នុងអគារលំនៅដ្ឋាន១កន្លែង ស្ថិតនៅភាគខាងជើង នៃតំបន់ហ្គាហ្សាស្ទ្រីប ។អ្នករងរបួសមួយចំនួន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ...
ស្វាយរៀង ៖ អគ្គីភ័យឆាបឆេះផ្ទះមួយខ្នង បានបណ្តាលឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗក្នុងភ្នក់ភ្លើង ឆេះរថយន្តមួយគ្រឿង និងទ្រព្យសម្បត្តិអស់មួយចំនួនធំ នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិស្វាយក្ងោរ ឃុំស្វាយជ្រំស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកស្វាយជ្រំបានឲ្យដឹងថា ក្នុងករណីអគ្គីភ័យ បានឆាប់ឆេះផ្ទះ ប្រជាពលរដ្ឋនេះ កម្លាំងអាវុធហត្ថ បានសហការ ជាមួយកម្លាំង...
ភ្នំពេញ៖ ក្នុងរយៈពេល៩ខែមកនេះ(មករា-កញ្ញា) នៅរាជធានីភ្នំពេញ មានអគ្គិភ័យកើតឡើង ចំនួន៨៣លើក បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួស២៤នាក់។ នេះជាការឲ្យដឹងពីលោកឧត្ដមសេនីយ៍ត្រី ស៊ុប សុឃីម ស្នងការរងតំណាងអង្គភាព នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។ ក្នុងឱកាសជាតំណាងទទួលអំណោយ ជូននគរបាលពន្លត់អគ្គិភ័យ ចំនួន១៤៥នាក់ នាពិធីភ្ជុំបិណ្ឌ ពីលោក ឃួង ស្រេង...
ភ្នំពេញ៖ បើតាមព័ត៌មានបឋមពីសមត្ថកិច្ច បានឲ្យដឹងថា ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅទី២ រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ។ ជាមួយគ្នានោះដែរ រថយន្តពន្លត់អគ្គីភ័យ ក៏បានកំពុងតែចេញជួយអន្តរាគមន៍ផ្ទាល់ នៅកន្លែងកើតហេតុផងដែរ ៕
ស្វាយរៀង ៖ មានអគ្គីភ័យ ឆេះផ្ទះលក់ចាប់ហ៊ួយមួយខ្នងបណ្ដាលឲ្យស្ត្រីម្នាក់ រងរបួសដោយសារឆ្លងចរន្តអគ្គីសនីកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិនាឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុច ភូមិត្រពាំងត្រាវ ឃុំញរស្រុកកំពង់រោទិ៍។ សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះឡុង សារី ភេទស្រីអាយុ៥៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ខណះរលាករងរបួសកំភួនជើង។ចំណែកសម្ភារ ដែលឆេះរងការខូចខាត រួមមានតូបធ្វើអំពីឈើប្រក់សង្គ័សី ទំហំ៤ម៉ែត្រគុណ និង១០ម៉ែត្រ ខូចខាតទាំងស្រុង។ ស្រាបៀរនិងទឹកផ្លែឈើសរុប...
ភ្នំពេញ៖ លំនៅឋានបងប្អូន ប្រជាពលរដ្ឋ ១ខ្នង រួមនឹងតូបលក់ដូរចំនួន១៦តូប ត្រូវបានអគ្គីភ័យឆេះអស់ទាំងស្រុង ។ ករណីនេះបានកើតមានឡើង កាលពីវេលាម៉ោង៩ និង៤០នាទី យប់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចខាងលិចផ្សារស្ពឺ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការណ៍ពន្លត់ភ្លើង បានរលត់មួយរយភាគរយ...