អ្វីដែលយើងបានឃើញក្នុងប្រទេសហ្វីលីពីន ក្នុងប៉ុន្មានសប្តាហ៍នេះ គឺ ការ បះបោរជាតិ ប្រឆាំង នឹងរដ្ឋាភិបាល លោក Bongbong Marcos និង អ្នករួមគំនិតក្បត់និងរដ្ឋាភិបាលភីលីពីនផ្ទាល់ , រដ្ឋាភិបាលរបស់ សហរដ្ឋ អាមេរិកគឺជាអ្នកនៅពីក្រោយកាចាប់ខ្លួនអតីតប្រធានាធិបតីភីលីពីន ហើយអាមេរិកក៏ជាអ្នកនៅពីក្រោយស្ថាប័ន ICC ដែរ។
អ្នកគាំទ្រលោក Duterte នៅទូទាំងប្រទេសផ្ទុះកំហឹងយ៉ាងខ្លាំង ឈានដល់ 90 ភាគរយនៃប្រជាជននៃ Visayas និង Mindanao និងរហូតដល់ 70 ភាគរយនៃប្រជាជន Luzon ។
ពួកគេភាគច្រើនយល់ឃើញថា គំនិតរបស់ស្ថាប័នតុលាការបរទេស ICC គឺមិនអាចយកជាការបានទេ។ ICC ត្រូវបានបដិសេធដោយមហាអំណាចធំៗនៃពិភពលោក និងជាពិសេសសហភាពអាហ្វ្រិក ដែលសមាជិកជាច្រើនត្រូវបានគេដឹងថាមិនពេញចិត្តចំពោះមហាអំណាចលោកខាងលិច ICC នេះ។ ICC បានគាំទ្រដោយរដ្ឋាភិបាល ដែលមិនមានប្រជាប្រិយភាពនៅក្នុងប្រទេស ភីលីពីន Bongbong Marcos ដើម្បីចាប់ខ្លួនអតីតប្រធានាធិបតីគឺលោក Rodrigo R. Duterte ។
ការចាប់ខ្លួនដោយខុសច្បាប់មួយនេះត្រូវបានធ្វើឡើង ដោយប្រធានក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ PNP និងក្រុមស៊ើបការ ឧត្តមសេនីយ៍ Nicolas Deloso Torre III នៅលើយន្តហោះពេលត្រឡប់មកវិញរបស់ប្រធានាធិបតី Duterte ពីដំណើរទស្សនកិច្ចយុទ្ធនាការបោះឆ្នោតរបស់ពលករហ្វីលីពីននៅហុងកុងវិញវាត្រូវបានធ្វើឡើងក្រោមយុត្តាធិការ ដាច់ខាតបស់ ICC ។ គួបញ្ជាក់ផងដែរថា ហ្វីលីពីនបាបដងខ្លួនចេញចេញពី ICC តាណងពីបានចូលជាធរមានក្នុងខែមីនា ឆ្នាំ 2019 មកម្លេះ។
ឯកសារដែលបោះពុម្ភផ្សាយដោយ Asian Century Philippines Strategic Studies (ACPSSII) ពិពណ៌នាពីប្រវត្តិ ICC និងប្រភពនៃមូលនិធិមួយនេះ៖
ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2002 ហើយមានមុខងារជាតុលាការឧក្រិកម្មអន្តរជាតិ មានតួនាទី ស៊ើបអង្កេត និងកាត់ទោសបុគ្គលម្នាក់ៗពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅពេលដែលតុលាការជាតិមិនអាច ឬមិនចង់ធ្វើដូច្នេះ។’
ដូច្នេះ ICC អនុវត្តអធិបតេយ្យភាពលើរដ្ឋអធិបតេយ្យ ណាដែលជាសមាជិករបស់ខ្លួន ហើយនេះជាមូលហេតុដែលប្រទេសជាច្រើន រួមទាំងអាមេរិកខ្លួនឯងមិនចូលជាសមាជិកនៃអង្គការ ICC នេះ។ ប្រទេសទាំងនោះរួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន ឥណ្ឌូនេស៊ី ទួរគី អារ៉ាប៊ីសាអូឌីត មីយ៉ាន់ម៉ា និងសមាជិកអង្គការសហប្រជាជាតិចំនួន 68 ផ្សេងទៀតមិនមែនជាសមាជិករបស់ ICC ដែរ។
ប្រទេសតូចៗជាច្រើនត្រូវបានបង្ខំឱ្យចូលរួមជាមួយ ICC ដោយសារសម្ពាធនយោបាយ និងសេដ្ឋកិច្ច ហើយអត្ថបទ។
នៅឆ្នាំ 2017 សហភាពអាហ្រ្វិកបានអំពាវនាវឱ្យមានការ ដកប្រទេសជាសមាជិកយ៉ាងច្រើនចេញពី ICC ។ South Arica, Gambia និង Burundi បានដកខ្លួនចេញពី ICC។
ហ្វីលីពីនបានដកខ្លួនចេញពី ICC ក្នុងខែមីនា ឆ្នាំ 2018 បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងនយោបាយដោយក្រុមអ្នកប្រឆាំង Duterte បាននាំមកនូវបញ្ហាមិនច្បាស់លាស់ដល់ ICC ហើយវានៅតែហួសពីដែនសមត្ថកិច្ចរបស់ ICC រហូតមកដល់សព្វថ្ងៃនេះ ទោះបីជាការពិតកងកម្លាំងប្រឆាំង Duterte បានប្រើ PNP ពុករលួយដើម្បីបណ្តេញប្រធានាធិបតី Duterte ចេញពីប្រទេសទៅកាន់ទីក្រុងឡាអេដើម្បីកាត់ក្ដី។
ភាពអយុត្តិធម៌ដែល ICC បានប្រព្រឹត្តប្រឆាំងនឹងមេដឹកនាំជាតិ ដែលមិនមានកិច្ចសហប្រតិបត្តិការ ជាមួយមហាអំណាចលោកខាងលិចមានច្រើន ក្នុងចំណោមអ្នកទីមួយគឺលោក Slobodan Milosevic ប្រធានាធិបតីនៃប្រទេសយូហ្គោស្លាវី ដែលបានទប់ទល់នឹងការបង្រួបបង្រួមប្រទេស របស់គាត់ដោយប្រធានាធិបតីអាមេរិកគ្លីនតុន ជាដំណាក់កាលមួយក្នុងការឡោមព័ទ្ធប្រទេសរុស្ស៊ី។
យូហ្គោស្លាវី(Yugoslavia) និងមជ្ឈមណ្ឌលរបស់ខ្លួន ស៊ែប៊ី (Serbia) ត្រូវបានទម្លាក់គ្រាប់បែកដោយគ្មានមេត្តាដោយណាតូ(NATO) មីឡូសេវិក(Milosevic) ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទប្រល័យពូជសាសន៍ បានស្លាប់នៅក្នុងការឃុំឃាំងជនរងគ្រោះស្លូតត្រង់ ពីការឈ្លានពានរបស់សហរដ្ឋអាមេរិក។
នៅទីបំផុតប្រវត្តិសាស្ត្របានបង្ហាញពីភាពគ្មានកំហុសរបស់ Milosevic ខណៈដែលការអះអាងជាច្រើននៃការប្រល័យពូជសាសន៍ប្រឆាំងនឹងគាត់ត្រូវបានបង្ហាញថា ជាព័ត៌មានមិនពិតរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា ការចាប់ខ្លួនរបស់អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ ពីបទ ឧក្រិដ្ធជន ដោយសារការបាញ់សម្លាប់អ្នកជួញដូរគ្រឿងញៀន ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន។លោក Rodrigo Duterte អាយុ79ឆ្នាំ បាននិយាយនៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)ថា:-
-“ទាហានអាមេរិកបានសម្លាប់ជនស៊ីវិលប្រមាណ 350,000នាក់ នៅអាហ្វហ្គានីស្ថាន ប៉ុន្តែICC ពិការភ្នែកអស់រយៈពេល 20 ឆ្នាំ”។
-“អ៊ីស្រាអែលបានសម្លាប់កុមារប្រមាណ 50,000នាក់នៅតំបន់ហ្គាហ្សា តើដីកាចាប់ខ្លួនរបស់អ្នកនៅឯណា?” ។
