វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកសូមជូនពរមេដឹកនាំ កូរ៉េខាងជើងលោកគីម ជុងអ៊ុន ឲ្យមានសុខភាពល្អ នៅពេលមានរបាយការណ៍ថា លោកអាចនឹងធ្លាក់ខ្លួនឈឺធ្ងន់ ប៉ុន្តែបានបដិសេធធ្វើអត្ថាធិប្បាយ បន្ថែមនោះទេ។
លោកប្រធានាធិបតី បានផ្តល់ការវាយតម្លៃផ្សេងៗគ្នា ចាប់តាំងពីរបាយការណ៍ ស្តីពីបញ្ហាសុខភាពដែលត្រូវបានចោទប្រកាន់ របស់មេដឹកនាំកូរ៉េខាងជើង បានចាប់ផ្តើមលេចឡើង កាលពីសប្តាហ៍មុន។
លោកបានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមាននៅពេលសួរថាតើលោកគីម ជុងអ៊ុន នៅតែគ្រប់គ្រងប្រទេស របស់លោកបានទេ “ខ្ញុំគ្រាន់តែមិនចង់ធ្វើអត្ថាធិប្បាយលើវា ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយលើវានោះទេ” ៕ដោយ ឈូក បូរ៉ា